ជាតិ
លោកស្រី យស គន្ធវារី និងកូនប្រុស ចាប់យកឱកាសរៀនជំនាញជួសជុលទូរសព្ទជាមួយគ្នា
16, Jan 2024 , 8:39 am        
រូបភាព
លោកស្រី យស គន្ធវារី និងកូនប្រុស យស កក្កដា សិក្ខាកាមរៀនជំនាញជួសជុលទូរសព្ទ ។
លោកស្រី យស គន្ធវារី និងកូនប្រុស យស កក្កដា សិក្ខាកាមរៀនជំនាញជួសជុលទូរសព្ទ ។
លោកស្រី យស គន្ធវារី និងកូនប្រុស យស កក្កដា បានរៀនជំនាញជួសជុលទូរសព្ទ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ លោកស្រី គន្ធវារី បានឲ្យដឹងថា ដំបូងឡើយលោកស្រី ជូនកូនមកចូលរៀនជំនាញវិជ្ជាជីវៈប៉ុណ្ណោះ តែក្រោយមកខាងសាលាអនុញ្ញាតឲ្យលោកស្រីអាចរៀនបាន ទើបស្រ្តីវ័យ៦៥ឆ្នាំរូបនេះ សម្រេចចិត្តរៀនជាមួយកូនប្រុសតែម្ដង។ លោកស្រី គន្ធវារី និងកូនប្រុស សប្បាយចិត្តដែលមានឱកាសរៀនជំនាញវិជ្ជាជីវៈ ដើម្បីអាចប្រកបរបរចិញ្ចឹមខ្លួនទៅថ្ងៃមុខ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

គួរជម្រាបថា នាថ្ងៃទី១៥ ខែមករា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកបវេសនកាលកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស៕ 
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com