កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ថៃ ជាក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ ឈ្នះកៀហ្ស៊ីស៊ីស្ថាន នៅជំនួបបើកឆាក
17, Jan 2024 , 10:29 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ជាក្រុមពីតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលរកបាន៣ពិន្ទុនៅជំនួបបើកឆាក Asian Cup តាមរយៈការយកឈ្នះកៀហ្ស៊ីស៊ីស្ថាន ២-០ ក្នុងការប្រកួតពូល F។



Supachai Chaided រកបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយថៃឈ្នះកៀហ្ស៊ីស៊ីស្ថាននៅជំនួបដំបូងពូល F នាកីឡដ្ឋាន Abdullah bin Khalifa ប្រទេសកាតា នៅយប់ថ្ងៃទី១៦ ខែមករា។ ២គ្រាប់របស់ខ្សែប្រយុទ្ធ Buriram United សម្រេចបាននៅនាទី២៦ និង៤៨។
 
ជ័យជម្នះនេះ បានជួយក្រុមដែលមានគ្រូបង្វឹកជនជាតិជប៉ុន លោក Masatada Ishii ក្លាយជាអាស៊ីអាគ្នេយ៍តែមួយគត់ ដែលរកបានបាន៣ពិន្ទុដំបូង ក្នុងចំណោមក្រុម៤ ដែលមាន​វៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលសុទ្ធតែបរាជ័យរៀងខ្លួន។ នេះក៏ជា​ជ័យ​ជម្នះ​លើក​ដំបូង​របស់​គ្រូ​បង្វឹក​ Ishii ផងដែរ ក្រោយជំនួសតំណែងលោក Alexandré Pölking កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
 
ថៃដែលជាក្រុមមានចំណាត់ថ្នាក់ទាបបំផុតក្នុងពូល F ដែលរួមមានអតីតជើងឯកអារ៉ាប៊ីសាអូឌីត កៀហ្ស៊ីស៊ីស្ថាន និងអូម៉ង់ ឈរកំពូលតារាងមាន៣ពិន្ទុតាម ពីក្រោយដោយអារ៉ាប៊ីសាអូឌីត​ ដែលមាន៣ពិន្ទុដូចគ្នា។ អារ៉ាប៊ីសាអូឌីត ឈ្នះអូម៉ង់ ២-១ នៅជំនួបបើកឆាក។
 
ជំនូបបន្ទាប់ពួល F ក្រុមរហស្សនាមដំរីសង្គ្រាមត្រូវបន្តជួយអូម៉ង់នៅថ្ងៃទី២១ ខែមករា ស្របពេលកៀហ្ស៊ីស៊ីស្ថាន ប៉ះអារ៉ាប៊ីសាអូឌីត៕
 

Tag:
 Asian Cup
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com