សង្គមអន្តរជាតិ​
អន្តរជាតិ
OPEC ៖ ពិភពលោកមានតម្រូវការប្រេង២,២លានប៉ារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៤
19, Jan 2024 , 2:39 pm        
រូបភាព
រូបភាព ៖  AFP
រូបភាព ៖ AFP
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានព្យាករថា តម្រូវការប្រេងពិភពលោកនៅឆ្នាំ២០២៤ នឹងកើនឡើង ២,២លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញដោយការងើបឡើងវិញសេដ្ឋកិច្ចសាកល។ យ៉ាងណាការព្យាករសម្រាប់ឆ្នាំ ២០២៥ បានធ្លាក់ចុះមកវិញបន្តិចត្រឹមតែ ១,៨លានប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។

 
អង្គការ OPEC នៅថ្ងៃទី១៧ ខែមករា បានព្យាករថា តម្រូវការប្រេងពិភពលោកឆ្នាំ២០២៤ នឹងកើនឡើងប្រមាណ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលមិនខុសពីការព្យាករនៅក្នុងរបាយការណ៍ខែធ្នូ ឆ្នាំ២០២៣។ កំណើននេះ ដោយសារភាពរឹងមាំនៃសេដ្ឋកិច្្ចចិន និងការរំពឹងទុកតម្រូវការប្រេងនៅក្នុងប្រទេសមិនមែនសមាជិកអង្កការ OECD ។ 
 
យ៉ាងណា តម្រូវការប្រេងពិភពលោកក្នុងឆ្នាំ ២០២៥ ត្រូវបានរំពឹងថានឹងកើនឡើងប្រមាណតែ ១,៨៥ លានបារ៉ែលក្នុងមួយថ្ងៃវិញ។ 
 
យោងតាមអង្គការ OPEC តម្រូវការប្រេងរបស់សមាជិក OECD នឹងកើនឡើង ០,‌១លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៥ ខណៈពេលដែលតម្រូវការប្រេងនៅតាមប្រទេសមិនមែន OECD ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងជិត១,៧លានបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើននៅចិន មជ្ឈិមបូព៌ា និងបណ្តាប្រទេសអាស៊ីផ្សេងទៀតរួមទាំងឥណ្ឌា។
 
លើសពីនេះ អង្គការ OPEC ក៏ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥  នឹងឈានដល់ ២,៨ភាគរយ ដែលខ្ពស់ជាងការព្យាករកំណើន ២,៦ភាគរយសម្រាប់ឆ្នាំ២០២៤ ។
 
ទាក់ទងនឹងការផ្គត់ផ្គង់ អង្គការនេះព្យាករថាផលិតកម្មប្រេងមិនមែនសមាជិក OPEC នឹងកើនឡើង១,៣លានបារ៉ែលក្នុងមួយថ្ងៃទាំងឆ្នាំ២០២៤ និង ២០២៥។ OPEC បាននិយាយថា ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសមិនមែន OPEC នៅឆ្នាំ ២០២៥ នឹងត្រូវបានគាំទ្រដោយសារតម្រូវការផ្នែកសុខាភិបាល និងការវិនិយោគជាច្រើន៕ 

Tag:
 OPEC
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com