ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ កម្មកររងគ្រោះដោយសារអគ្គិភ័យ នៅរោងចក្រ យីដា នឹងបានជំនួយពី ប.ស.ស
19, Jan 2024 , 4:20 pm        
រូបភាព
អាជ្ញាធរ ចុះពន្លត់អគ្គិភ័យនៅរោងចក្រ យីដា។ រូបពី PCKP
អាជ្ញាធរ ចុះពន្លត់អគ្គិភ័យនៅរោងចក្រ យីដា។ រូបពី PCKP
ភ្នំពេញ៖ ក្រុមគ្រួសារសពកម្មករ រោងចក្រ យីដា នឹងទទួលបានប្រាក់រៀបចំវិភាជន៍បូជាសព១០លានរៀល ។ ចំណែកថ្លៃព្យាបាលរបស់កម្មករ ដែលរងរបួសផ្សេងទៀត ជាបន្ទុករបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

 
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា កម្មករដែលបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ ឬហានិភ័យការងារ នឹងទទួលបានប្រាក់ វិភាជន៍បូជាសព១០លានរៀល។ ជាមួយគ្នាដែរ បើជនរងគ្រោះ មានឪពុកម្ដាយ កូនក្នុងបន្ទុកទៀត ប.ស.ស នឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះបន្ថែមទៀត ចំនួន៧០ភាគរយ នៃប្រាក់ឈ្នួលដែលជនរងគ្រោះបានបង់ភាគទាន ។ 
 
ប.ស.ស ក៏រ៉ាប់រងថ្លៃព្យាបាល លើកម្មកររងគ្រោះដែរ។ ករណីកម្មកររងគ្រោះសម្រាកព្យាបាលត្រឹមតែមួយថ្ងៃ ពួកគេត្រូវទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ៧០ភាគរយ ពីនយោជក ។ តែបើសម្រាកលើសពី ពីរថ្ងៃឡើងទៅ ប.ស.ស ជាអ្នកទទួលបន្ទុក។ នេះបើតាមលោក កត្តា អ៊ន៕ 
 
 

Tag:
 កម្មករ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com