ជាតិ
សង្គមជាតិ
វ័យ៦៣ឆ្នាំ លោក ទឹម សារឿត ធ្វើដំណើរពីបាត់ដំបង មកសាកល្បងចំណេះដឹង អក្សរសាស្រ្តខ្មែរ
21, Jan 2024 , 2:39 pm        
រូបភាព
លោក ទឹម សារឿត ធ្វើដំណើរពីបាត់ដំបង មកសាកល្បងចំណេះដឹង អក្សរសាស្រ្តខ្មែរ
លោក ទឹម សារឿត ធ្វើដំណើរពីបាត់ដំបង មកសាកល្បងចំណេះដឹង អក្សរសាស្រ្តខ្មែរ
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
 
អង្គរវត្ត, ខេត្តសៀមរាប៖ លោក ទឹម សារឿត ជាបេក្ខជនមួយរូប ក្នុងចំណោមប្រមាណ ៧០០នាក់ ដែលបានមកប្រឡងសរសេរតាមអាន «សំណេរ» នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣។ បុរសវ័យ ៦៨ ឆ្នាំរូបនេះ ស្រឡាញ់អក្សរសាស្រ្តខ្មែរខ្លាំង និងចង់សាកល្បងជំនាញសរសេរតាមអានភាសាខ្មែរ។

 
លោក សារឿត មានបំណងស្នាក់នៅតាមវត្តអារាម ឬតាមឧទ្យាន នៅខេត្តសៀមរាប ដើម្បីកាន់បន្ថយការចំណាយ។ តែសំណាងល្អ លោក សារឿត ក៏ត្រូវបានណែនាំឱ្យទៅស្នាក់នៅសាលាគ្រូបង្រៀនមួយយប់ដើម្បីត្រៀមខ្លួនចូលរួមប្រកួត ដោយមិនចាំបាច់ទៅសុំការស្នាក់អាស្រ័យតាមទីអារាម។ លោកមានសង្ឃឹមខ្ពស់សម្រាប់ការប្រកួតនេះ បើទោះបីជាលោកសរសេរចន្លោះកន្លែងមួយចំនួនក៏ដោយ។ 
 
« យើងជាខ្មែរ យើងត្រូវរក្សាខ្មែរជាតិនិយម ហើយការសរសេរតាមអាននេះ ជាផ្នែកមួយនៃការថែរក្សាអក្សរសាស្ត្រខ្មែរយើង»។ លោក សារឿត ថ្លែងបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey)។
 
ដើម្បីជ្រាបតែច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

សូមជម្រាបថា ក្នុងចំណោមបេក្ខជនចុះឈ្មោះសរុប៨១៥នាក់ មានប្រមាណ៧០០អង្គនាក់ បានមកចូលរួមប្រកួតសរសេរតាមអាននៅលើស្ពានហាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមករានេះ។ បេក្ខជនប្រកួតទាំងអស់មកពីតំបន់ផ្សេងៗជាច្រើន មានទាំងក្មេងអាយុ១០ឆ្នាំឡើង មនុស្សចាស់អាយុលើស៦០ឆ្នាំ និងព្រះសង្ឃផងដែរ៕



Tag:
 អប់រំ
  សំណេរអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com