ជាតិ
សង្គមជាតិ
កញ្ញា ថន កេសសរ ស្លៀកពាក់បុរាណ មកសរសេរតាមអាន នៅមុខប្រាសាទអង្គរវត្ត
21, Jan 2024 , 6:29 pm        
រូបភាព
កញ្ញា ថន កេសសរ ស្លៀកពាក់បុរាណ កំពុងសរសេរតាមអាន ក្នុងកម្មវិធី«សំណេរអង្គរ» នៅមុខប្រាសាទអង្គរវត្ត
កញ្ញា ថន កេសសរ ស្លៀកពាក់បុរាណ កំពុងសរសេរតាមអាន ក្នុងកម្មវិធី«សំណេរអង្គរ» នៅមុខប្រាសាទអង្គរវត្ត
ដោយ៖ ហេង ស្រីលីន និង សែមប្រាក់ដាវ
 
អង្គរ, សៀមរាប៖ កញ្ញា ថន កេសសរ គឺជានិស្សិតសិក្សាជំនាញភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អ្នកខេត្តព្រៃវែងរូបនេះ បានដាក់ពាក្យចូលរួមប្រឡងសរសេរតាមអាន ក្នុងកម្មវិធីសំណេរអង្គរ នាថ្ងៃទី២១ មករា នៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត។

 
ក្នុងថ្ងៃប្រកួត កញ្ញា បានរៀបចំខ្លួន ដោយស្លៀកពាក់បែបបុរាណ មានទាំងក្រមាខ្មែរផងដែរ។ មូលហេតុដែល កញ្ញា តែងខ្លួនបែបនះព្រោះ កេសសរ ស្រឡាញ់ប្រពៃណីខ្មែរ ពិសេសសម្លៀកបំពាក់បុរាណ។ យុវតីវ័យ១៩រូបនេះ ជាអ្នករបាំទៀតសោត ទើបកញ្ញារៀបចំខ្លួនយ៉ាងសមសួនបែបនារីខ្មែរ។ 
 
«ខ្ញុំស្លៀកពាក់បែបបុរាណចូលរួម ដោយសារនៅទីនេះជាតំបន់ប្រាសាទ ហើយជាប្រាសាទអង្គរវត្តទៀត។ អ៊ីចឹង! ខ្ញុំចង់បង្ហាញអំពីសម្លៀកបំពាក់ ឬក៏វប្បធម៌របស់ខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ និងប្រពៃណីខ្មែរយើង»។ និស្សិតសិក្សាលើជំនាញភាសាវិទ្យាបានថ្លែងបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)។ 
 
ដើម្បីជ្រាបតែច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
ដោយឡែក ការប្រឡងសសេរតាមអានវិញ កេសសរ រំពឹងត្រឹម ៧០ទៅ៨០ភាគរយប៉ុណ្ណោះ ដោយសារមើលឃើញពីបេក្ខភាពចូលរួមសុទ្ធសឹងតែអ្នកពូកែៗ។ យ៉ាងណាមិញនេះជាលើកទី១ សម្រាប់ ថន កេសសរ ដែលមកចូលក្នុងកម្មវិធីបែបនេះ នឹងចង់ឲ្យកម្មវិធីសំណេរមានជារៀងរាល់ឆ្នាំ៕
 



 

Tag:
 អប់រំ
  សំណេរអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com