ជាតិ
សង្គមជាតិ
លោក លីម ប៊ុនហុក រំពឹងកម្មវិធី«សំណេរអង្គរ» នឹងជំរុញពលរដ្ឋឱ្យយល់ពីតម្លៃអក្សរសាស្រ្តខ្មែរ
21, Jan 2024 , 10:19 pm        
រូបភាព
នោះ លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ»
នោះ លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ»
ដោយ៖ ហេង ស្រីលីន និងសែម ប្រាក់ដាវ
 
សៀមរាប៖ កម្មវិធី«សំណេរអង្គរ» ត្រូវបានធ្វើឡើងនាព្រះអាទិត្យបញ្ចេញរស្មី ពីទិសខាងកើតចាំងចំប្រាង្គប្រាសាទអង្គុរវត្ត។ រីឯបេក្ខជនក៏បានអង្គុយត្រៀមខ្លួននៅលើស្ពានហាលដូចគ្នា។ ចំពោះបេក្ខជន ដែលមកចូលរួមប្រឡងសសេរតាមអាន នាថ្ងៃទី២១ មករានេះ គឺមានប្រមាណ៧០០នាក់ ក្នុងនោះក៏មានព្រះសង្ឃជាច្រើនអង្គផងដែរ។ នេះជាលើកទីមួយ និងជាឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់ទិសទី មកជួបជុំគ្នា ដើម្បីសាកល្បងសមត្ថភាព។

 
ក្រោមប្រធានបទ អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ ជាប្រធានបទមួយ ពិតជាបានផ្តល់ចំណេះយ៉ាងវិសេសវិសាល។ ទន្ទឹមនោះ លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» បានលើកឡើងថា នាថ្ងៃប្រឡងនេះ បេក្ខជនខ្លះមានអាយុ១២ ក៏មាន ឯបេក្ខជនខ្លះអាយុ៦០ឆ្នាំក៏មាន។ វាជាចលនានៃការចាប់ផ្តើមមួយដ៏ល្អ ដោយសារនេះជាការសរសេរតាមអានថ្នាក់ជាតិលើកទី១។ ហើយអ្វីដែលចង់បំផុសក្នុងកម្មវិធីនេះ គឺប្រជាជនខ្មែរ កាន់តែយល់ដឹង និងលើកកម្ពស់ឲ្យតម្លៃអក្សរសាស្រ្តខ្មែរ៕
 
ដើម្បីកាន់តែលម្អិតសូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

Tag:
 អប់រំ
  សំណេរអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com