អន្តរជាតិ
រុស្ស៊ី៖ យន្តហោះមួយគ្រឿងបាត់ពីរ៉ាដា ក្នុងដែនអាកាសអាហ្វហ្កានីស្ថាន
21, Jan 2024 , 8:59 pm        
រូបភាព
រូបតំណាង។ រូបភាព India Today
រូបតំណាង។ រូបភាព India Today
អាជ្ញាធររុស្ស៊ី នៅថ្ងៃទី២១ ខែមករា បានអះអាងថា យន្តហោះមួយគ្រឿងដែលដឹកមនុស្សចំនួន ៦នាក់ បានបាត់ចេញពីរ៉ាដា ក្នុងពេលធ្វើដំណើរចេញពីឥណ្ឌា មកកាន់ប្រទេសខ្លួន។ យន្តហោះមួយគ្រឿងនេះ បានបាត់ចេញពីរ៉ាដា នៅក្នុងដែនអាកាសអាហ្វហ្កានីស្ថាន។

 
យន្តហោះប្រភេទ Falcon ដែលដឹកមនុស្សចំនួន ៦នាក់ បានបាត់ពីរ៉ាដា នៅក្នុងដែនអាកាសអាហ្វហ្កានីស្ថាន ក្បែរព្រំដែនតាហ្ស៊ីគីស្ថាន។ យន្តហោះសង្រ្គោះបន្ទាន់មួយនេះ ហោះពីឥណ្ឌា ទៅកាន់ក្រុង Zhukovsky របស់រុស្ស៊ី។ 
 
តាមការបញ្ជាក់របស់ទីភ្នាក់ងារដឹកជញ្ជូនអាកាសរុស្ស៊ី យន្តហោះនោះ បានបាត់ការទំនាក់ទំនង និងពីរ៉ាដានៅល្ងាចថ្ងៃទី២០ ខែមករា។ ពេលនេះ អាជ្ញាធរ កំពុងស្វែងរកយន្តហោះមួយនេះ។ 
 
យ៉ាងណាមិញ មន្រ្តីអាហ្វហ្កានីស្ថាន នៅថ្ងៃទី២១ ខែមករា បានរកឃើញថា យន្តហោះប្រភេទ Falcon បានធ្លាក់នៅក្នុងខេត្ត Badakhshan ដែលមានព្រំដែនជាប់ជាមួយចិន។ យ៉ាងណាមិញ មកទល់ពេលនេះ របាយការណ៍អ្នកស្លាប់មិនទាន់ត្រូវបានរាយការណ៍ទេ៕ 
 

Tag:
 រុស្ស៊ី
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com