ជាតិ
បុរសដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កឱ្យមនុស្ស៤នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការ
22, Jan 2024 , 5:08 pm        
រូបភាព
ជនបង្កគ្រោះថ្នាក់​ចរាចរណ៍ នាពេលបញ្ជូនទៅ​ដល់​សាលាដំបូងរាជធានីភ្នំពេញ។ រូបថត ស្នងការនគរបាលរាជធានីភ្នំពេញ
ជនបង្កគ្រោះថ្នាក់​ចរាចរណ៍ នាពេលបញ្ជូនទៅ​ដល់​សាលាដំបូងរាជធានីភ្នំពេញ។ រូបថត ស្នងការនគរបាលរាជធានីភ្នំពេញ
សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសដែលបើករថយន្តម៉ាក Ford Ranger ទៅសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែមករា នេះ ពោលគឺពីរក្រោយពេលដែលបុរសនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់, ៣នាក់របួសធ្ងន់ និង១នាក់របួសស្រាល។



តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសឈ្មោះ នាង សំអូន ដែលជាមន្ត្រីមួយរូប បានបើកបរក្នុងល្បឿនលឿន និងស្ថិតនៅក្នុងស្ថានភាពស្រវឹង ជាមួយនឹងអត្រាជាតិអាល់កុល ០,៥៤មីលីក្រាម ក្នុងមួយលីត្រខ្យល់ នាវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២០ ខែមករា។

ការបើកបរមិនគោរពច្បាប់ និងក្នុងស្ថានភាពស្រវឹងនេះ បណ្តាលឱ្យរថយន្តរបស់គាត់ទៅបុករះលើរថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង ហើយមនុស្ស៤នាក់ (ស្រី៣នាក់) បានស្លាប់នៅកន្លែងកើតហេតុ, ៣នាក់របួសធ្ងន់ និង១នាក់របួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត៕



© រក្សាសិទ្ធិដោយ thmeythmey.com