កីឡាអន្តរជាតិ
អន្តរជាតិ
នាយកក្លិប Udinese ស្នើដាក់បម្រាមមួយជីវិតចំពោះជនរើសអើងលើអ្នកចាំទី Maignan
× គួរតែដាក់បម្រាមហាមឃាត់ពេញមួយជីវិត លើទៅអ្នកគាំទ្រណាដែលរកឃើញថាបានប្រព្រឹត្តិខុសចំពោះការរើសអើងលើកីឡាករចាំទី Mike Maignan របស់ក្រុម AC Milan អំឡុងការប្រកួតក្របខណ្ឌ Serie A ទល់នឹងក្រុម Udinese ថ្ងៃទី២០ ខែមករា។ នេះជាការស្នើរបស់លោក Franco Collavino នាយកប្រតិបត្តិក្លិបបាល់ទាត់ Udinese។
មន្ត្រីប៉ូលិសក្នុងក្រុង Udinese ប្រទេសអ៊ីតាលី បានកត់សម្គាលអត្តសញ្ញាណបុរសវ័យ ៤៦ឆ្នាំ ម្នាក់ ដែលបានស្រែលដោយប្រើពាក្យរើសអើងពូជសាសន៍លើកីឡាករចាំទីសញ្ជាតិបារាំង Maignan ។
បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស អ្នកទស្សនាត្រូវបានបញ្ជូនទៅការិយាល័យរដ្ឋអាជ្ញាសាធារណៈ ហើយស្នងការប៉ូលិសបានហាមឃាត់បុរសម្នាក់នោះពីការទស្សនានៅក្នុងកីឡដ្ឋានរយៈពេល ៥ឆ្នាំ។
«សកម្មភាពស៊ើបអង្កេតនឹងធ្វើបន្តដើម្បីកំណត់មុខសញ្ញាបន្ថែមទៀតដែលទទួលខុសត្រូវចំពោះទង្វើរការរើសអើងពូជសាសន៍។ ការហាមប្រាមកីឡដ្ឋាន Daspo ដែលអាចនឹងធ្វើទៅបានដោយអាជ្ញាធរតុលាមានរយៈពេលកំណត់ ប៉ុន្តែយើងនឹងធ្វើការដើម្បីដកអ្នកប្រកាន់ពូជសាសន៍ទាំងេះចេញពីកីឡដ្ឋានអស់មួយជីវិត។»។ នេះបើតាមសម្តីរបស់លោក Collavino ប្រាប់ទៅកាន់អ្នកកាសែត។
ការបង្ហោះរបស់កីឡាករ Maignan លើបណ្តាញសង្គម X គេបានអំពាវនាបឱ្យមានការទទួលខុសត្រូវពីប្រព័ន្ធគ្រប់គ្រងទាំងមូលនៃស្ថាប័នបាល់ទាត់ ដើម្បីដោះស្រាយទៅលើអ្នកដែលបំពានលើករណីរើសអើង។
មិនតែប៉ុណ្ណោះក្លិប Udinese បង្ហាញអារម្មណ៍សោកស្តាយខ្លាំង និងថ្កោលទោលរាល់ទង្វើការរើសអើងពូជសាសន៍ និងអំពើហិង្សា ចំពោះជនដែលបង្កឡើងនៅការប្រកួត ហើយក្លិបថែមទាំងបញ្ជាក់ថានឹងសហការជាមួយនឹងអាជ្ញាធរដើម្បីស៊ើបអង្កេតលើបញ្ហាទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com