ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ផៃ ប៊ុនឈឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
24, Jan 2024 , 10:31 am        
រូបភាព
លោក ផៃ ប៊ុនឈឿន ត្រូវបាន​តែងតាំងជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី
លោក ផៃ ប៊ុនឈឿន ត្រូវបាន​តែងតាំងជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែមករា។



លោក ផៃ ប៊ុនឈឿន ជាអតីតអភិបាលខេត្តកណ្តាល ហើយបានក្លាយជារដ្ឋលេខាធិការក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៦មក។ បច្ចុប្បន្ន លោកក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ផងដែរ។

បន្ទាប់ពីលោក ប៉ែន វិបុល អតីតអគ្គស្នងការរងនគរបាលជាតិ លោក ផៃ ប៊ុនឈឿន គឺជាឥស្សរជនទី៣១ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី២៩រូបផ្សេងទៀត លោក ម៉ម សារិន, លោក ស្រ៊ី ថាមរុង្គ, លោក យូ ស៊ុនឡុង, លោក សោម សឿន, លោក ឡុង វិសាលា, លោក សារ៉ាក់ ខាន់, លោក កែវ បាភ្នំ, លោក ហ៊ុន ស៊ីថា, លោក អ៊ុង ស៊ាន។
 
លោក ឯក ស៊ុនចាន់, លោក គង់ វិបុល, លោក គុណ ញឹម, លោក សុន គន្ធរ, លោក ផៃ ស៊ីផាន, លោក ឈឹម ផលវរុណ, លោក ង៉ោ សុវណ្ណ, លោក ឡាំ ហេងហួត, លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត, លោក សូ ណារ៉ូ។
 
លោក ព្រាប កុល, លោក សំហេង បុរស, លោក ឈួន ដារ៉ា, លោក គីម ប៊ុនថាន, លោក ជួន សុវណ្ណ, លោក សុខ សារ៉ាវុឌ្ឍ, លោក ប៉ែន បូណា, លោកស្រី កុយ ពិសី, លោក តាន់ ហ្សង់ហ្វ្រង់ស័រ និងលោក រ័ត្ន សណ្តាប់។
 
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១រូបៗ មានជំនួយការ៤រូប ក្នុងនោះ១រូបឋានៈស្មើអគ្គនាយក, ១រូបឋានៈស្មើអគ្គនាយករង និង២រូបឋានៈស្មើប្រធាននាយកដ្ឋាន៕
 



© រក្សាសិទ្ធិដោយ thmeythmey.com