អន្តរជាតិ
រដ្ឋាភិបាលអុីស្រាអែល សន្យាឧបត្ថម្ភជំនួយចាំបាច់ដល់គ្រួសារសពចាន់ ឧត្តម
25, Jan 2024 , 11:42 am        
រូបភាព
អគ្គរដ្ឋទូតអុីស្រាអែលលោកស្រី Orna Sagiv ជួបជាមួយគ្រួសារសពនិស្សិតចាន់ ឧត្តម នៅថ្ងៃទី២៤ ខែមករា។ រូបភាព Facebook_Orna Sagiv
អគ្គរដ្ឋទូតអុីស្រាអែលលោកស្រី Orna Sagiv ជួបជាមួយគ្រួសារសពនិស្សិតចាន់ ឧត្តម នៅថ្ងៃទី២៤ ខែមករា។ រូបភាព Facebook_Orna Sagiv
រដ្ឋាភិបាលអុីស្រាអែល នឹងផ្តល់ការឧបត្ថម្ភជំនួយចាំបាច់ដល់គ្រួសារសពនិស្សិត ចាន់ ឧត្តម។ លោកស្រី Orna Sagiv អគ្គរដ្ឋទូតអុីស្រាអែល បានសរសេរបែបនេះលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៥ ខែមករា។ និស្សិត ចាន់ ឧត្តម បានទទួលមរណភាពនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងការលួចវាយប្រហារពីសំណាក់ក្រុមហាម៉ាស លើអុីស្រាអែល។



លោកស្រី Orna Sagiv អគ្គរដ្ឋទូតអុីស្រាអែល នៅថ្ងៃទី២៤ ខែមករា បានជួបជាមួយម្តាយឪពុកសពរបស់និស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិត ដោយសារការវាយប្រហារពីសំណាក់ក្រុមហាម៉ាស នៅក្នុងតំបន់កាហ្សា មកលើអុីស្រាអែល។ 
 
«ខ្ញុំសន្យាជាមួយពួកគេថា រដ្ឋាភិបាលអុីស្រាអែល នឹងឧបត្ថម្ភជំនួយចាំបាច់សម្រាប់ពួកគេ»។ អគ្គរដ្ឋទូតអុីស្រាអែល បានបញ្ជាក់បែបនេះ ទៅកាន់ម្តាយឪពុកនិស្សិត ចាន់ ឧត្តម ជាមួយអារម្មណ៍ចូលរួមរំលែកទុក្ខផងដែរ។ 
 
មកទល់ពេលនេះ អុីស្រាអែល នៅតែបន្តវាយប្រហារលើក្រុមហាម៉ាស ដែលខ្លួនចាត់ទុកជាភេរវករ។ មេដឹកនាំអុីស្រាអែល បានប្តេជ្ញាថា ប្រតិបត្តិការនៅតំបន់កាហ្សានឹងបញ្ចប់ លុះត្រាតែក្រុមហាម៉ាស ត្រូវបានលុបបំបាត់ចេញ ពីតំបន់មួយនេះ៕

 

Tag:
 អុីស្រាអែល
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com