កីឡាជាតិ
ជាតិ
តេជោលីគ៖ វិសាខា បញ្ចប់ភាពមិនចាញ់របស់អង្គរក្ស ដោយលទ្ធផល ៣-០ សិត
26, Jan 2024 , 2:52 pm        
រូបភាព
សមាគមបាល់ទះវិសាខា បញ្ចប់ភាពមិនចាញ់របស់ក្លិបបញ្ជាការដ្ឋានអង្គរក្ស ជាមួយលទ្ធលើ ៣-០ សិត ក្នុងការប្រកួតកីឡាបាល់ទះតេជោលីគ នៅសាលវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ វិសាខា មិនស្គាល់ចាញ់៦ប្រកួតដំបូង ដោយបញ្ចប់គូប្រជែងត្រឹម ៣-០ ទាំង៦លើក។



៦ប្រកួត នៅវគ្គជម្រុះជុំទី១ ក្លិបបាល់ទះវិសាខា សុទ្ធតែបានយកឈ្នះគូប្រជែងមិនឱ្យតដៃរួចក្នុងលទ្ធផល ៣-០។ ចំណែកអង្គរក្ស នេះជាបរាជ័យលើកដំបូងរបស់ពួកគេក្រោយឈ្នះទាំង៥ប្រកួតដំបូង។
 
វិសាខា នៅសល់ភារកិច្ចចុងក្រោយដើម្បីរក្សាភាពមិនចាញ់របស់ខ្លួននៅវគ្គសន្សំពិន្ទុ ជុំទី១នេះ ដោយត្រូវតទល់នឹងក្រុមខ្លាំងក្រសួងមហាផ្ទៃនៅថ្ងៃទី២៧ ខែមករា ស្របពេលកងអង្គរក្ស ត្រូវតតាំងក្លិបស្នងការនគបាលខេត្តកណ្តាល។
 
ជំនួបទី៥ សប្រាប់គូបន្តបន្ទាប់ទៀត ក្រសួងមហាផ្ទៃ ត្រូវប៉ះកងពលធំអន្តរាគមន៍លេខ៣​ មុន ក្លិបស្នងការដ្ឋាននគបាលភ្នំពេញ ត្រូវជួបក្លិបស្នងការនគបាលខេត្តកណ្តាល និងគូចុងក្រោយ ក្លិបបាល់ទះខេត្តព្រះសីហនុ ប៉ះ ក្លិបស្នងការនគបាលខេត្តពោធិ៍សាត់។ ស្នងការនគបាលខេត្តពោធិ៍សាត់ និង ស្នងការនគបាលខេត្តកណ្តាល​ ស្ថិតនៅតំបន់ត្រូវកាត់ចោល។
តារាងពិន្ទុបណ្តោះអាសន្នសម្រាប់ក្រុមទាំង៨៖
 
១ សមាគមបាល់ទះវិសាខា ៦ប្រកួត មាន១៨ពិន្ទុ
២ ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ៦ប្រកួត មាន១៣ពិន្ទុ
៣ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ៥ប្រកួត ១៣ពិន្ទុ
៤ ក្លិបកងពលធំ អន្តរាគមន៍លេខ៣ ៥ប្រកួត ៦ពិន្ទុ
៥ ក្លិបនគរ​បាលរា​ជធានី​ភ្នំពេញ ៥ប្រកួត ៦ពិន្ទុ
៦ ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ ៥ប្រកួត ៤ពិន្ទុ
៧ ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ៥ប្រកួត ៣ពិន្ទុ
៨ ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ៥ប្រកួត គ្មានពិន្ទុរាប់នៅឡើយ៕

Tag:
 បាល់ទះ
  តេជោលីគ
© រក្សាសិទ្ធិដោយ thmeythmey.com