ជាតិ
វីដេអូ
សង្គមជាតិ
អង្គការ អេត អេ អាក់ស្យុង ជ្រោមជ្រែងដល់សាលាជាង១២០ លើបឹងទន្លេសាប
26, Jan 2024 , 8:59 pm        
រូបភាព
បាត់ដំបង៖ អង្គការ អេត អេ អាក់ស្យុង ជាស្ថាប័នផ្តោតលើវិស័យអប់រំ ដែលមានវត្តមាននៅកម្ពុជារយៈពេល២០ឆ្នាំហើយ។ ក្នុងភាពជាដៃគូជាមួយអង្គការនៅកម្ពុជា អង្គការ អេត អេ អាក់ស្យុង បានជួយជ្រោមជ្រែងដល់សាលាជាង១២០ នៅតំបន់បឹងទន្លេសាប តាមរយៈការផ្ដល់ជាសម្ភារៈសិក្សា និងបង្រៀន អាហារូបករណ៍សម្រាប់សិក្សាក្រីក្រ បណ្ណាល័យ សៀវភៅ ថ្នាក់បំប៉នសម្រាប់សិស្សខ្សោយ អាហារូបត្ថម្ភ និងគ្រូស្ម័គ្រចិត្តសហគមន៍ផងដែរ។ សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំកុមារនៅលើបឹងទន្លេសាប និងជំរុញឱ្យពួកគេស្រឡាញ់ការសិក្សា និងការអានសៀវភៅ។

 

Tag:
 បឹងទន្លេសាប
 ព្រែកទាល់
© រក្សាសិទ្ធិដោយ thmeythmey.com