ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គេងថ្ងៃ នឹងផ្តល់អត្ថប្រយោជន៍៤នេះដល់រាងកាយ
29, Jan 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប្រយោជន៍ដែលអ្នកអាចទទួលបានពីការគេងថ្ងៃ។ តើមានអ្វីខ្លះទៅ?

  • ក្រោយពេលដែលអ្នកបំពេញការងារពេញមួយព្រឹក ប្រសិនជាអ្នកអាចគេងថ្ងៃបាន នឹងជួយឲ្យភ្នែកអ្នកអាចសម្រាកបាន ដោយជួយការពារភ្នែកមិនឲ្យប្រែជាស្ងួតខ្លាំងនោះទេ។
  • ពេលថ្ងៃចន្លោះពីម៉ោង១១ ដល់ម៉ោង១ ហើយពេលយប់ចន្លោះពីម៉ោង១១ ដល់ម៉ោង១ សុទ្ធតែជាម៉ោងដែលថ្លើមបញ្ចេញជាតិពុល។ ដូចនេះ ប្រសិនជាអ្នកអាចគេងក្នុងម៉ោងនេះឲ្យស្ងប់ នឹងអាចជួយការពារសុខភាពថ្លើមអ្នកខ្លាំងណាស់ ព្រោះជាតិពុលអាចបញញចេញមកក្រៅអស់។
  • នៅពេលដែលអ្នកតែងតែគេងថ្ងៃ នឹងធ្វើឲ្យអ្នកអាចចៀសពីជំងឺដាច់សរសៃឈាម ថែមទាំងអាចការពារមិនឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់នោះឡើយ។
  • ការចងចាំរបស់អ្នកនឹងកាន់តែល្អ នៅពេលដែលអ្នករកពេលអាចគេងថ្ងៃបាន។ ដូចនេះ ការងាររបស់អ្នកនឹងអាចដំណើរការបានល្អណាស់ ដោយអាចទទួលបានផលដែលនឹកស្មានមិនដល់ឡើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com