ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់​បារម្ភ ! ភេសជ្ជៈ​ទាំងនេះ​ល្អ​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម
30, Jan 2024 , 10:59 pm        
រូបភាព
ជំងឺលើសឈាម គឺ​ឃា​តុ​ករស​ម្លា​.​ប់​ជីវិត​មនុស្ស​ក្នុង​រយៈពេល​វែង​។ គេ​ទាមទារ​ការ​ថែទាំ​និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ការពារ​ផលវិបាក​ដែល​បង្ក​មក​ពី​ជំងឺ​នេះ​។ ទម្លាប់​ហូប​ចុក​និង​ហាត់ប្រាណ​គឺ​ពិតជា​សំខាន់​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ភេសជ្ជៈ​៣​ប្រភេទ ដែល​ល្អ​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​។

 
១. ទឹក​មើម ​ឆៃថាវ​ក្រហម​
ចូរ​បន្ថែម​ទឹក​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ប្រសិនបើ​អ្នក​ចង់​បញ្ចុះ​សម្ពាធ​ឈាម​តាម​បែប​ធម្មជាតិ​។ ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​នេះ​បាន​មក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់​។ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​នីត្រាត​អាច​នាំ​ឱ្យ​មាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាម​ដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុក​ស៊ី​សែន​នៅ​កន្លែង​ដែល​រាង​កាយ​ខ្វះ​។ លើស​ពី​នេះ​ទៅ​ទៀត​ទឹក​មើម​ឆៃថាវ​ក្រហម​ក៏​ជួយ​ធ្វើ​អោ​យស​សៃ​ឈាម​រីក​ធំ ហើយ​សម្ពាធ​ឈាម​នឹង​ថយ​ចុះ​។
 
២. ទឹកក្រូច​ច្របាច់
សារធាតុ​អេស​ស្ពែ​រី​ឌី​ន (Hesperidin) ដែល​មាន​ផ្ទុក​នៅ​ក្នុង​ទឹកក្រូច​ស្រស់ គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺមហារីក ក៏​ដូច​ជា​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​ផ្សេង​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​មុខងារ និង​សកម្មភាព​នៃ​ស​សៃ​ឈាម​តូច​ៗ​ផង​ដែរ​។ ដូច្នេះ​ការ​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់​ទៀងទាត់​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង ក៏​ដូច​ជា​បញ្ហា​សម្ពាធ​ឈាម​ជាដើម​។
 
៣. តែ​បៃតង
ភេសជ្ជៈ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​សុខភាព​ស​សៃ​ឈាម​ល្អ​ប្រសើរ​។ វា​ក៏​មាន​លក្ខណៈសម្បត្តិ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផង​ដែរ​។ ហើយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺ​អ្វីមួយ​ដែល​អាច​បង្ក​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com