ជាតិ
អត្ថបទពាណិជ្ជកម្ម
emart24 គ្រោងបើកដំណើរការហាងដំបូងនៅកម្ពុជា នាពាក់កណ្តាលឆ្នាំ២០២៤នេះ ជាមួយការផ្ដល់ជូន​ទំនិញ និ​ងអាហារកូរ៉េជាច្រើនប្រភេទ
05, Feb 2024 , 10:29 am        
រូបភាព
ផ្សារទំនើបខ្នាតតូចដំបូង​ emart24 គ្រោងបើកដំណើរការនៅ​ប្រទេស​កម្ពុជា នាពាក់កណ្តាលឆ្នាំ ២០២៤​ ខាងមុខនេះ។ ផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូងមួយនេះ នឹងប្រមូលផ្តុំនូវទំនិញ និង​ផលិតផលជាច្រើនប្រភេទរបស់សាធារណរដ្ឋកូរ៉េ។ ​​អតិថិជន នឹងទទួលបាន​នូវ​បទពិសោធថ្មី នៅ​ហាង​ទំនិញកូរ៉េដ៏ល្អផ្តាច់គេដែលមានប្រភេទទំនិញ​ និងម្ហូបអាហារដ៏សម្បូរបែបនេះ ​ជាពិសេសយុវវ័យដែលនិយមប្រភេទម្ហូបកូរ៉េ នឹងទទួលបទពិសោធថ្មីជាមួយម្ហូបអាហារ និងរសជាតិដើម ដែលផ្តល់ជូនពីការចម្អិនជូនភ្លាមៗនៅក្នុងហាងតែម្តង និងពិសេស​​បំផុតនៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន emart24 Inc. និង Saihan Partners Co., Ltd បានប្រារព្ធពិធីចុះហត្ថលេខា ផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីនាំយក emart24 ដែលជាផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ​ ប្រព្រឹត្តទៅនៅសណ្ឋាគារ ហ្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ និងដែលមានការចូលរួមយ៉ាងច្រើនកុះករ ពី​ភ្ញៀវកិត្តិយស ម្ចាស់អាជីវកម្ម អ្នកផ្គត់ផ្គង់ក្នុងស្រុកជាច្រើន។ ផ្សារទំនើបខ្នាតតូច​ emart24 នឹងផ្តល់ជូនអតិថិជន នូវប្រភេទអាហារសម្រន់ និងភេសជ្ជៈចម្រុះ​ ជាមួយនឹងទីតាំងបន្ថែមដែលត្រូវបានគ្រោង សម្រាប់ការពង្រីកជាយុទ្ធសាស្រ្តពេញមួយឆ្នាំ និងដំណាក់កាលជាបន្តបន្ទាប់ ស្របតាម​ចក្ខុវិស័យវែងឆ្ងាយ ក្នុងការបម្រើសេវាកម្ម​ល្អបំផុតជូនអតិថិជន។
 
ការ​សម្រេច​ចិត្ត​ចូល​ទីផ្សារ​កម្ពុជា ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​យ៉ាង​ហ្មត់ចត់ ដោយ​ទទួល​ស្គាល់​សក្តានុពល និង​កំណើន​តម្រូវ​ការ​ សម្រាប់​ការ​លក់​រាយ​ដែល​មាន​គុណភាព​ខ្ពស់​។ 
  


លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន Saihan Partners មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងកំណើនចំនួនប្រជាជន កំពុងបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ នៅក្នុងឥរិយាបថរបស់អ្នកប្រើប្រាស់ អំពីការកើនឡើងតម្រូវសម្រាប់ភាពងាយស្រួល ប្រសិទ្ធភាព គុណភាព និងបទពិសោធទិញទំនិញ ដែលសមស្របនឹងរបៀបរស់នៅ ដែលមានការផ្លាស់ប្តូរយ៉ាងលឿនរបស់អតិថិជនកម្ពុជា នាពេលបច្ចុប្បន្ន​”។
 
លើសពីនេះទៅទៀត សម្រាប់អតិថិជន​ដែលមានបំណង​វិនិយោគ នឹងក្លាយខ្លួនជាហាងដៃគូសហការ​​អាជីវកម្មរបស់ emart24 ជាមួយនឹងក្រុមហ៊ុន សៃ​ហាន់ ផាតណឺ ខូ អិលធី​ឌី នឹងទទួលបាននូវការប្រឹក្សាយោបល់ អំពីអាជីវកម្ម តាមរយៈការ​ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ មកកាន់គ្រួសារ emart24 ជាមួយនឹងទំនុកចិត្ត ភាពជឿជាក់ ក្នុងការសហការវិនិយោគអាជីវកម្មរបស់អតិថិជន៕
 











(អត្ថបទពាណិជ្ជកម្ម)

Tag:
 MACCORMACK AGENT CO.
  LTD.
© រក្សាសិទ្ធិដោយ thmeythmey.com