ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចំណុចនេះមិនប្រយ័ត្ន នឹងធ្វើឲ្យទារកគ្រោះថ្នាក់ណាស់
08, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការការពារកូនដែលទើបតែកើតមិនឲ្យមានគ្រោះថ្នាក។ តើមានអ្វីខ្លះទៅ?

 
1. អ្នកមិនគួរឲ្យកូនដែលមានអាយុក្រោម៤ខែ គេងផ្កាប់ចុះក្រោមទេ ព្រោះមានគ្រោះថ្នាក់ណាស់ ដោយអាចធ្វើឲ្យកូនពិបាកដកដង្ហើម។ ដូចនេះ អ្នកគួរតែឲ្យកូនគេងផ្ងារឡើងលើធម្មតា ទើបកូនមិនងាយជួបនឹងគ្រោះថ្នាក់ដោយចៃដន្យ។
 
2. អ្នកមិនគួរឲ្យកូនដែលទើបតែកើតគេងលើពូកដែលទន់ពេកទេ ព្រោះឆ្អឹងខ្នងកូនមិនទាន់លូតលាស់បានល្អ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងកូនបាន។ បើធ្ងន់ធ្ងរ អាចធ្វើឲ្យកូនពិបាកដកដង្ហើមផងដែរ។
 
3. ក្នុងគ្រែរបស់កូន មិនគួរទុកដាក់របស់ច្រើនពេកទេ ព្រោះពេលដែលកូនដេករើ អាចធ្វើឲ្យកូនងាយប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីចំណុចមួយនេះ។ 
 
4. ក្នុងបន្ទប់របស់កូន មិនគួរឲ្យក្តៅពេក ហើយក៏មិនគួរឲ្យត្រជាក់ពេកដែរ ដោយគួរតែឲ្យមានខ្យល់អាកាសចេញចូលខ្លះ ទើបអាចបណ្តេញមេរោគចេញបាន។ 
 
5. អ្នកមិនគួរឲ្យកូនគេងលើគ្រែតែមួយជាមួយអ្នកឡើយ ព្រោះនៅពេលដែលអ្នកមិនប្រយ័ត្ន នឹងអាចគេងសង្កត់លើកូន ធ្វើឲ្យកូនពិបាកដកដង្ហើម។ ដូចនេះ អ្នកមិនគួរឲ្យកូនគេងលើគ្រែតែមួយនោះឡើយ។
 
6. កន្លែងដែលកូនគេង មិនគួរឲ្យមានផ្សែងបារីនោះទេ ព្រោះផ្សែងបារីទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់។
 
7. អ្នកមិនគួរឲ្យកូនពាក់ខ្សែក ឬរបស់ផ្សេងទៀតលើករបស់កូនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើមរបស់កូនបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបមិនធ្វើឲ្យកូនគ្រោះថ្នាក់៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com