ជាតិ
ចូលឆ្នាំចិន៖ អាជីវករលក់គ្រឿងរណ្តាប់សែន ដាច់ជាងឆ្នាំមុន
07, Feb 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នៅពីមុខតូបដែលពពេញដោយពណ៌ក្រហម រួមមានគោម អាំងប៉ាវ ក្រដាសសែន អាជីវករនៅផ្សារទូលទំពូង អ្នកស្រី សុខ យី ថា សម្ភារៈលម្អ និងគ្រឿងរណ្ដាប់សែន ក្នុងពិធីបុណ្យប្រពៃណីចិន លក់ដាច់ជាងឆ្នាំមុន។ បើតាមអ្នកស្រី សុខ យី ដ្បិតសម្ភារៈទាំងនេះ លក់ដាច់ជាងឆ្នាំមុនៗ តែតម្លៃមិនឡើងថ្លៃនោះទេ។

 
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 

ក្រដាសសែន​ចិន ដែល​អ្នកស្រី សុខ យី ​នាំ​ចូលមក គឺ​ចេញ​ម៉ូត​ថ្មីៗ​គ្រប់រ​ដូ​វ​កាល ដើម្បី​ឱ្យ​អតិថិជន​ឃើញ​ថ្មី​ប្លែក និង​ជាការ​ទាក់ទាញ​ផងដែរ​។ ជាមួយគ្នានេះ គោម ឡាន​ក្រដាស លុយសែន និង​ផ្ទះ​ក្រដាស លក់ដាច់ខ្លាំង​។ ​ ក្រៅពី​ក្រដាសសែន សម្ភារៈ​លម្អ​និង​គ្រឿង​សែន​ផ្សេងៗ គឺ​អ្នកស្រី សុខ យី លក់ដាច់​គ្រប់មុខ​ដែរ។ 
 
អ្នកលក់គ្រឿងរណ្ដាប់សែន និងអីវ៉ាន់តុបតែងផ្ទះ ប្រមាណ១០ឆ្នាំរូបនេះ បន្តថា តម្លៃរណ្ដាប់សែនចូលឆ្នាំចិននៅឆ្នាំនេះ មិនឡើងថ្លៃទេ។ អ្នកស្រី​ យី បានរៀបរាប់ថា ចង្កៀងគោមចងជាប់គ្នា ៥ជាន់ លក់ ១គូតម្លៃ ១៥ដុល្លារប៉ុណ្ណោះ និងគោមធំ ១តម្លៃចន្លោះពី ១៨ដុល្លារ ។ សម្រាប់ទៀនធូប និងសម្ភារៈផ្សេងទៀត តម្លៃចន្លោះពី ២០០០រៀល ទៅ៨០០០រៀល តាមមុខទំនិញតូចធំ។ 
  
អតិថិជនទិញគ្រឿងរណ្តាប់សែន

សម្រាប់រដូវចូលឆ្នាំចិនម្ដងៗ អាជីវកររូបនេះ បានចំណាយដើមទុនចាប់ពី ១០០០ដុល្លារឡើង ដើម្បីទិញគ្រឿងរណ្ដាប់ទាំងនោះ មកលក់ ហើយមិនដែលខាតដើមនោះទេ។ អ្នកស្រី សុខ យី បញ្ជាក់ថា៖ «ខ្ញុំយករណ្តាប់សែន និងសម្ភារៈផ្សេងៗ តពីអាជីវករនៅផ្សារអូរឬស្សីនោះទេ មិនបានយកពីប្រទេសក្រៅនោះទេ ព្រោះខ្ញុំមិនសូវមានដើមទុន»។ 
 
មិនខុសពីឆ្នាំមុនៗឡើយ ពលរដ្ឋចិន-វៀតណាម និងខ្មែរជាប់សែស្រឡាយចិន កំពុងមមាញឹកក្នុងការរៀបចំរណ្ដាប់សែនចូលឆ្នាំចិន ដូចជា ផ្កាអង្គាសីល ផ្កាស្បៃរឿង ដើមក្រូច គ្រឿងរណ្ដាប់សែន និងអីវ៉ាន់តុបតែងផ្ទះផ្សេងទៀត។ ប៉ុន្តែទំនិញរណ្ដាប់សែនទាំងនេះ មានអតិផរណាជាងឆ្នាំមុន៕
 
លុយសែន
គោមធំ

គោម

Tag:
 ចូលឆ្នាំចិន
  គ្រឿងរណ្តាប់
© រក្សាសិទ្ធិដោយ thmeythmey.com