ជាតិ
បទសម្ភាសន៍
បចេ្ចកសព្ទបណ្តាញសង្គម៖ វីឆាត, ទិកតុក, អុីនស្តាក្រាម, ទំព័រហ្វេសប៊ុក/ហ្វេកប៊ុកផេក..
09, Feb 2024 , 7:29 am        
រូបភាព
លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីថ្ងៃទី៧ ខែកុម្ភៈ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តមេពាក្យ និងសេចក្តីពន្យល់ចំនួន៦ពាក្យ ទាក់ទងនឹងបណ្តាញសង្គម។

 
បចេ្ចកសព្ទដែលគណៈកម្មការបច្ចេកទេសព័ត៌មានវិទ្យា ដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ទាំងនោះ រួមមាន វីឆាត, ទិកតុក, អ៊ីនស្តាក្រាម, អ៊ីនសាយ, ទំព័រហ្វេសប៊ុក/ហ្វេសប៊ុកផេក, ម៉េសសិនជើហ្វេសប៊ុក/ម៉េសសិនជើ។
 
វីឆាត (Wechat ជាភាសាអង់គ្លេស និងបារាំង) ជាបណ្តាញសង្គមអនឡាញដែលបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយក្រុមហ៊ុន Tencent នៃប្រទេសចិន។
 
ទិកតុក (TikTok ជាភាសាអង់គ្លេស និងបារាំង) ជាបណ្តាញសង្គមអនឡាញដែលបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយក្រុមហ៊ុន ByteDance Ltd. នៃប្រទេសចិន។
 
អ៊ីនស្តាក្រាម (Instagram ជាភាសាអង់គ្លេស និងបារាំង) ជាបណ្តាញសង្គមអនឡាញដែលបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយលោក Kevin Systrom និង លោក Mike Krieger។
 
អ៊ីនសាយ (Insights ជាភាសាអង់គ្លេស, Aperçus/ Renseignements ជាភាសាបារាំង) ជាឧបករណ៍នៃបណ្តាញសង្គមមួយចំនួនដែលបង្ហាញអំពីស្ថិតិនៃការប្រើប្រាស់ក្នុងគណនី។
 
ទំព័រហ្វេសប៊ុក/ហ្វេសប៊ុកផេក (Facebook pages/ Pages ជាភាសាអង់គ្លេស, Pages Facebook/Pages ជាភាសាបារាំង) ជាឧបករណ៍ហ្វេសប៊ុកដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជាសាធារណៈ។
 
ម៉េសសិនជើហ្វេសប៊ុក/ ម៉េសសិនជើ (Facebook Messenger/ Messenger ជាភាសាងបារាំង និងអង់គ្លេស) ជាឧបករណ៍ ឬកម្មវិធីនៃហ្វេសប៊ុកសម្រាប់ផ្ញើសារទាក់ទងគ្នា ចែករំលែកព័ត៌មាន និងឯកសារផ្សេងៗ ដូចជារូបភាព អត្ថបទ សំឡេង វីឌីអូ ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com