ជាតិ
​ក្រសួងមហាផ្ទៃ​ ដាក់​ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយ​ប​ត្រ និងកម្មវិធីផ្តល់សេវារដ្ឋបាលតាមអនឡាញ​
08, Feb 2024 , 8:59 pm        
រូបភាព
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាស​ដាក់​ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធទូទាត់វិក្កយ​ប​ត្រ​ (Payment Hub) និងការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា ​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ​ នៅអង្គភាពច្រកចេញចូល នាថ្ងៃទី៨ កុម្ភៈ ២០២៤។
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាស​ដាក់​ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធទូទាត់វិក្កយ​ប​ត្រ​ (Payment Hub) និងការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា ​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ​ នៅអង្គភាពច្រកចេញចូល នាថ្ងៃទី៨ កុម្ភៈ ២០២៤។
ក្រសួងមហាផ្ទៃ បានប្រកាស​ដាក់​ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធទូទាត់វិក្កយ​ប​ត្រ​ (Payment Hub) និងការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា ​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ​ នៅអង្គភាពច្រកចេញចូល នាថ្ងៃទី៨ កុម្ភៈ។

 
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទាំងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងទិសដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។ ជាពិសេសការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាព និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការស្នើសុំសេវារដ្ឋបាលឱ្យបានកាន់តែឆាប់រហ័ស មានតម្លាភាព និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។
 
ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធីផ្ដល់សេវាតាមប្រព័ន្ធឌីជីថល នាទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានសង្កត់ធ្ងន់ថា៖« ការរៀបចំប្រព័ន្ធទូទាត់វិក្កយបត្រ និងអនុវត្តកម្មវិធីព័ត៌មានវិទ្យា​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល​តាមប្រព័ន្ធអនឡាញ​នៅអង្គភាពច្រកចេញចូល​តែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលយើងកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាការចូលរួមចំណែកជាជំហានៗក្នុងការអនុវត្តបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល»។ 
 
ដើម្បី​កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ​សម្រេច​បាននូវ​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណនោះ រដ្ឋភិបាល បានកំណត់យកអាទិភាពគន្លឹះចំនួន៥​ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥នេះ បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះថ្មីមួយនៅក្នុង​បញ្ចកោណទី៥​របស់រាជរដ្ឋាភិបាល។ នេះបើតាមលោក ស សុខា។ 
 
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសិក្សាបច្ចេកទេស និងបង្កើតឡើងនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ ដែលមានលក្ខណៈទំនើប សម្រាប់គ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអនឡាញ នៅឆ្នាំ២០២០។ ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ បានដាក់ដំណើរការប្រព័ន្ធទូទាត់វិក្កយបត្រ ជាជំហានៗ តាំងពីឆ្នាំ២០២១ និងដាក់អនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្នុងខែមិថុនា ឆ្នាំ២០២៣៕

Tag:
 ស សុខា
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com