ជាតិ
បង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីជាង៤តោន ត្រូវបានរឹបអូស
09, Feb 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រាជធានីភ្នំពេញ ចាប់បានបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីចំនួន២៦៦កេះ ស្មើនឹង៤២៦៨គីឡូក្រាម។



គ្រឿងសមុទ្រខូចគុណភាពទាំងអស់នេះ ត្រូវបានបង្រ្កាប កាលពីថ្ងៃទី៨ ខែកុម្ភៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បន្ទាប់មកត្រូវបានមន្រ្តីជំនាញយកទៅបំផ្លាញចោលតាមនីតិវិធី។
 
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ក.ប.ប រាជធានីភ្នំពេញ បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនានា ដែលនាំចូលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។ លោក ជួន ណារិន្ទ  ក៏ស្នើឱ្យមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបន្តបង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ៕
 

Tag:
 បង្គាចាក់ចាហួយ
  បទល្មើសសេដ្ឋកិច្ច
  ជួន ណារិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com