ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រោះថ្នាក់ ​! មហារីក​ថ្លើម​កើត​ស្ងាត់​ៗ តែបើ​ចេញ​សញ្ញា​ទាំងនេះ​គួរ​ទៅ​ជួប​ពេទ្យ
13, Feb 2024 , 6:59 am        
រូបភាព
គ្នា​យើង​ដឹង​ហើយ​ថា ជំងឺមហារីក គឺជា​ជំងឺ​គួរ​ឲ្យ​ខ្លាច​មួយ​ដែល​មាន​ភាគរយ​ទាប​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​វិញ​បាន ។ ជំងឺមហារីក អាច​កើត​បាន​ស្ទើរតែ​គ្រប់​ទីកន្លែង​លើ​រាង​កាយ​របស់​យើង​ម្នាក់​ៗ ហើយ​ថ្លើម​ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សាហាវ​មួយ​នេះ​ដែរ បើ​មិន​ប្រយ័ត្ន​ចំពោះសុខភាព​។

 
មន្ទីរពេទ្យ កាល់​ម៉ែ​ត បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា ជំងឺមហារីក​ថ្លើម​កើត​ចេញពី​សាច់​ថ្លើម​ខ្លួនឯង ឬ​ឆ្លង​រាលដាល​ពី​សរីរៈ​ដទៃ ។ ជំងឺ​នេះ​មាន​ច្រើន​ប្រភេទ តែ​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើត​មាន​ញឹកញាប់ និង​កាច​សាហាវ​ជាងគេ គឺជា​ពួក​ប្រភេទ​កើត​ចេញពី​កោសិកា​ថ្លើម​ដែល​ក្រិន​ហៅ​ថា CHC (Chronic Hepatitis C)​។
 
ជំងឺមហារីក​ថ្លើម​នេះ ភាគច្រើន​កើតឡើង​ដោយ​ស្ងាត់​ៗ មិនសូវ​ធ្វើ​ឲ្យ​អ្នកជំងឺ​ដឹង​ទេ តែ​ពេទ្យ​អាច​សម្គាល់​រោគ​សញ្ញា​ខ្លះ​ៗ​ដូច​ជា ឈឺពោះ អស់កម្លាំង មិន​ឃ្លាន​អាហារ ស្លេកស្លាំង ស្រក​ទម្ងន់ និង​មាន​ដុំ​ក្នុង​ពោះ​នៅ​ពេល​ប៉ះ​ទៅ​។ ស្របគ្នា​នេះ​ដែរ ជំងឺមហារីក​ថ្លើម​អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​រួម​មាន​៖
 
– ញ៉ាំ​ស្រា និង​ជក់បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម
– ជំងឺ​រលាក​ថ្លើម B និង​C
– ជំងឺ​ទឹកនោមផ្អែម បា​រ៉ា​ស៊ី​ត ថ្នាំ​ពន្យារកំណើត
– វិទ្យុសកម្ម
– សារធាតុ​គីមី​មួយ​ចំនួន
– ការ​សាយភាយ​ពី​សរីរាង្គ​ដទៃ​ទៀត​។
 
ដោយសារ​តែ​ជំងឺមហារីក​ថ្លើម​កើតឡើង​ស្ងាត់​ៗ មន្ទីរពេទ្យ កាល់​ម៉ែ​ត បាន​ណែនាំ​ឲ្យ​តាមដាន​សុខភាព​ជា​ប្រចាំ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា មុន​ពេល​ជំងឺ​រាលដាល​កាន់តែ​ខ្លាំង​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com