ជាតិ
វីដេអូ
ទិវានៃក្តីស្រឡាញ់៖ សៀង ចន្ធា យក «បាច់បន្លែ» ជូន​ឪពុកម្តាយ​
14, Feb 2024 , 9:59 pm        
រូបភាព
ភ្នំពេញ៖ កីឡាករបាល់ទាត់​ជម្រើស​ជាតិ សៀង ចន្ធា បានមកគាំទ្របន្លែរបស់កសិករខ្មែរដាំដុះដោយធម្មជាតិ។ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ផលិតផលកសិកម្ម​​មាន​ការវេចខ្ចប់​ ដាក់ជាកន្រ្តក និងជាបាច់ផ្កា ចងខ្សែបូ យ៉ាងស្រស់ស្អាត សម្រាប់លក់ជូនអតិថិជន នាឱកាស​ទិវានៃក្តីស្រឡាញ់។

 
សៀង ចន្ធា ស្ថិតក្នុងចំណោម​កីឡាករ​បាល់ទាត់ជម្រើសជាតិ ដែល​បានទៅមើល​ការ​រៀបចំពិព័រណ៌​កសិកម្មនេះ នៅ​មុខ​ក្រសួង នាព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ។ ថ្លែង​ប្រាប់សារព័ត៌មាន​ឌីជីថលថ្មីៗ ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ អះអាងថា គេ​នឹងយក​បាច់បន្លែ​ជាកាដូអនុស្សាវរីយ៍ជូនឪពុកម្តាយ។
 
សូមលោក អ្នកនាងអញ្ចើញទស្សនាវីដេអូដូចតទៅ៖

 

Tag:
 ThmeyThmey
  សៀង ចន្ធា
  បន្លែ
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com