ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង ប៊ីអេសភី ហ្វាយនែន ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៤​ និង ២០២៥
15, Feb 2024 , 12:29 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ - ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និង ប៊ីអេសភី ហ្វាយនែន (ខេមបូឌា)​ម.ក​​ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ និង​ ២០២៥។ 

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានទទួលលិខិតថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 




© រក្សាសិទ្ធិដោយ thmeythmey.com