ជាតិ
សុខភាព
បុរសម្នាក់នៅខណ្ឌមានជ័យមានជំងឺអុតស្វា ជាករណីទី១២នៅកម្ពុជា
15, Feb 2024 , 2:52 pm        
រូបភាព
រូបតំណាង
រូបតំណាង
ក្រសួងសុខាភិបាល ដោយយោងតាមលទ្ធផលពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានប្រកាសពីការរកឃើញករណី ជំងឺអឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត។ អ្នកជំងឺគឺជាបុរសម្នាក់រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាករណីទី១២នៅកម្ពុជា។



បើតាមក្រសួងសុខាភិបាល និន្នាកានៃការចម្លងជំងឺអឹមផក នៅកម្ពុជា មានការកើនឡើង ស្របគ្នានឹងនិន្នាកានៅលើសកលលោក។

អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី២៥ ខែមករា បានឱ្យដឹងថា ជំងឺអឹមផកបាន និងកំពុងផ្ទះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ីមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦ នាក់ នៅលើពិភពលោក។

ដោយសង្កេតឃើញករណីជំងឺអ៊ឹមផក ត្រូវបានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា ក្រសួងសុខាភិបាល នឹងជូនបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺអ៊ីមផក រៀងរាល់សប្តាហ៍ ឬតាមស្ថានភាពតម្រូវ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអ៊ឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាង ម៉ឹងម៉ាត់៕



© រក្សាសិទ្ធិដោយ thmeythmey.com