ជាតិ
សង្គមជាតិ
កំពង់ផែកំពង់កណ្តាល ទីតាំងចែកចាយគ្រឿងសមុទ្រដ៏ធំ នៅក្រុងកំពត
17, Feb 2024 , 8:00 am        
រូបភាព
 កំពត៖ ចាប់ពីវេលាម៉ោង២រំលងអាធ្រាតុ ​នៅផែកំពង់កណ្តាល ក៏ចាប់ផ្តើមមាន​សភាព​អ៊ូរអរឡើងៗ ដោយសារក្រុមអាជីករមករង់ចាំទិញគ្រឿងសមុទ្រស្រស់ៗ ពីអ្នកនេសាទ យកទៅលក់បន្ត។ ​ផែកំពង់កណ្តាល មានទីតាំងស្ថិតតាមបណ្តោយផ្លូវមាត់ព្រែកកំពត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ​គឺទីតាំងចែកចាយ​ផលនេសាទសមុទ្រដ៏ធំ ប្រចាំក្រុងកំពត​។

 
 
ក្រុមអាជីវករ ​ត្រៀបត្រានៅទីតាំងរៀងៗខ្លួន រង់ចាំក្រុមអ្នកនេសាទ ដែលបានចេញទូកទៅ នេ​សាទតាំងពីពេលរសៀលម្ល៉េះ ត្រឡប់មកពីសមុទ្រវិញ។ ​​ជាទូទៅ ផលនេសាទ​សមុទ្រ ដែលប្រជានេសាទប្រមូលបាននោះមានដូចជាមឹក ក្តាម បង្គា ត្រីសមុទ្រជាដើម។ គ្រឿង​សមុទ្រភាគច្រើន ត្រូវបានគេនេសាទក្បែរកោះការាំង និងកោះទន្សាយ ខេត្តកែប។
 

 












© រក្សាសិទ្ធិដោយ thmeythmey.com