ជាតិ
លោក ហ៊ុន ម៉ានី ចាត់ទុកវីដេអូប្រឌិតរឿងអសន្តិសុខនៅក្រុងព្រះសីហនុ ជាការរៀបចំទុក
17, Feb 2024 , 6:33 pm        
រូបភាព
បុរសជនជាតិតៃវ៉ាន២នាក់ ដែលផលិតវីដេអូចាប់ជំរិត ត្រូវបានតុលាការខេត្តព្រះសីហនុ ដាក់ទោសឱ្យជាប់ពន្ធនានាគារពីរឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់ សង្គម។
បុរសជនជាតិតៃវ៉ាន២នាក់ ដែលផលិតវីដេអូចាប់ជំរិត ត្រូវបានតុលាការខេត្តព្រះសីហនុ ដាក់ទោសឱ្យជាប់ពន្ធនានាគារពីរឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់ សង្គម។
អាជ្ញាធរខេត្តព្រះសីហនុបានឃាត់ខ្លូនបុរសតៃវ៉ាន់២នាក់ដែលបានថតវីដេអូប្រឌិតរឿងចាប់ជំរិតនៅក្នុងក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងការកោតសរសើរដល់ប្រតិបត្តិការរបស់អាជ្ញាធរខេត្ត លោក ហ៊ុន ម៉ានី បានអត្ថាធិប្បាយថា សកម្មភាពរបស់បុរសតៃវ៉ាន់ គឺជាផែនការដែលត្រូវបានគិតទុកជាមុន ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។ លោក ហ៊ុន ម៉ានី ដែលបានបញ្ចេញប្រតិកម្មផ្ទាល់ខ្លួននៅតាមប្រព័ន្ធបណ្ដាញសង្គមរបស់លោកបានសង្កត់ធ្ងន់ថា សកម្មភាពរបស់ជនទុច្ចរិតទាំងពីរ គឺអំពើដែលពុំអាចអត់ទោសឱ្យបានឡើយ។



លោក ហ៊ុន ម៉ានី បានសរសេយ៉ាងដូច្នេះ៖« នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។»។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈសរសេរបន្តទៀតថា៖« ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ។»។

អត្ថបទទាក់ទង
 
លោក ហ៊ុន ម៉ានី ដែលជាអតីតតំណាងរាស្ត្រ និងជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ដែរនោះ ត្រូវបានសាធារណជនកត់សម្គាល់ថា គឺជាអ្នកនយោបាយដែលតែងខ្វាយខ្វល់អំពីជាតិ និងប្រជាជនកម្ពុជា។

សមាជិកការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជារូបនេះក៏បានសរសេរឱ្យដឹងផងដែរថា ការបង្ក្រាបអំពើទុច្ចរិតលើកនេះ គឺជាសារព្រមានមួយដែលនឹងរារាំងករណីថ្មីទៀត ទោះជាត្រូវបាន «ប្រព្រឹត្តិដោយជនបរទេសពីប្រទេសណាផ្សេងទៀត» ក៏ដោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com