ជាតិ
សាសនា / ធម៌
សម្តេចសង្ឃ នន្ទ ង៉ែត ទទួលភារកិច្ចជាសម្តេចមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា
27, Feb 2024 , 9:14 am        
រូបភាព
សម្តេចសង្ឃនាយក នន្ទ ង៉ែត ទទួលភារកិច្ចជាសម្តេចមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា
សម្តេចសង្ឃនាយក នន្ទ ង៉ែត ទទួលភារកិច្ចជាសម្តេចមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា
រដ្ឋមន្ត្រីក្រសួងធម្មការ លោក ចាយ បូរិន នាថ្ងៃទី២៦ ខែកុម្ភៈ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជា «សម្តេចមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា» ពោលគឺក្រោយការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

ជាមួយគ្នានេះ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ត្រូវបានប្រគេនភារកិច្ច ជា «សម្តេចព្រះសង្ឃនាយកស្តីទីគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា» ជំនួសសម្តេច នន្ទ ង៉ែត។

សម្តេចមហាសង្ឃរាជ ទេព វង្ស ទ្រង់យាងព្រះទិវង្គត កាលពីល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕





© រក្សាសិទ្ធិដោយ thmeythmey.com