ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាហារនេះ ជួយសុខភាពបេះដូងខ្លាំងណាស់
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយដល់សុខភាពបេះដូងខ្លាំង។ តើមានអ្វីខ្លះទៅ?
- ក្នុងសណ្តែកដីមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដោយអាចជួយការពារសុខភាពបេះដូងរបស់អ្នកខ្លាំងណាស់។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីនEច្រើនផងដែរ ដោយធ្វើឲ្យសរសៃឈាមរបស់អ្នកមិនងាយរឹងនោះទេ។ ដូចនេះ អ្នកក៏មិនប្រឈមនឹងជំងឺបេះដូងនោះទេ។
- នៅក្នុងប៉េងប៉ោះមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយការពារដល់សុខភាពបេះដូងរបស់អ្នកខ្លាំងណាស់។ ជាពិសេស ក៏អាចការពារថ្លើម ជំងឺលើសសម្ពាធឈាម ព្រមទាំងជួយឲ្យក្រពះពោះវៀនរបស់អ្នករំលាយអាហារបានល្អផងដែរ។
- នៅក្នុងផ្លែទទឹម មានផ្ទុកសារធាតុដែលអាចជួយមិនឲ្យសរសៃឈាមរបស់អ្នកកកទៅដោយខ្លាញ់នោះឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយប្រឈមនឹងជំងឺដាច់សរសៃឈាម រួមទាំងជំងឺបេះដូងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com