ជាតិ
មកស្វាយរៀង ទិញកណ្តៀងធ្វើម្ហូប!
05, Mar 2024 , 10:39 am        
រូបភាព
ដោយ៖ អ៊ុត រស្មី និងអ៊ូ សុខមាន
 
ស្វាយរៀង៖ កណ្ដៀង ជាអាហារដ៏ពេញនិយមមួយប្រចាំខេត្តស្វាយរៀងដោយគេអាចយកធ្វើជាបន្លែ អន្លក់ ជាពិសេសយកធ្វើម្ហូបកកូរកណ្ដៀង។ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង វារិជតិណជាតិនេះ ត្រូវបានដាក់លក់ជាហូរហែ ដោយក្នុងមួយដុំ តម្លៃត្រឹមតែ១០០០រៀលប៉ុណ្ណោះ។



 
អ្នកស្រី ចាន់ ណារី ជាអ្នកដាំកណ្ដៀង បានឲ្យដឹងថា រុក្ខជាតិដុះក្នុងទឹកនេះ ងាយដាំ និងបានផលលឿនត្រឹមរយៈពេលកន្លះខែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការដាំកណ្ដៀង ស្រដៀងនឹងដាំក្រកួនដែរ ប៉ុន្តែក្រកួន ត្រូវដាំរង្វើល រីឯកណ្ដៀង ត្រូវដាំញឹកៗគ្នា។ 
 
« ត្រកួន និងកណ្ដៀង ស្រួលដាំដូចគ្នា តែកណ្ដៀង ឆាប់បានច្រូត ត្រកួនយូរបានផលជាង ហើយបើបេះមិនទាន់ឆាប់ចាស់»។ នេះជាការបញ្ជាក់របស់អ្នកស្រី ណារី ដែលបន្ថែមថា អ្នកស្រីដាំកណ្ដៀងដោយធម្មជាតិមិនប្រើថ្នាំគីមីនោះឡើយ។ ដ្បិតតែកណ្ដៀង ជាបន្លែប្រចាំខេត្តស្វាយរៀង តែរុក្ខជាតិមួយនេះមានតម្លៃធូរ។ អ្នកលក់រូបនេះបានឲ្យដឹងថា កណ្ដៀងមួយដុំ ដែលមានទម្ងន់ប្រមាណ៤-៥ខាំមានតម្លៃ១០០០រៀល ឯតម្លៃលក់ដុំ ១០ដុំ ៤០០០-៦០០០រៀល ប៉ុណ្ណោះ៕











© រក្សាសិទ្ធិដោយ thmeythmey.com