ជាតិ
ព័ត៍មានសុខភាព
សុខភាព
មុនគេង ហ៊ានញ៉ាំអាហារ៣មុខនេះ សុខភាពទ្រុឌទ្រោមភ្លាម
05, Mar 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលមិនគួរពិសារបរិភោគមុនពេលចូលគេង។ តើមានអ្វីខ្លះទៅ?

  • ថ្វីត្បិតតែទឹកល្អចំពោះសុខភាព ប៉ុន្តែផឹកខុសពេលក៏អាចនាំគ្រោះថ្នាក់ដែរ។ នៅមុនពេលដែលអ្នកចូលគេង មិនគួរញ៉ាំទឹកច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកងើបឡើងមកបត់ជើងតូចច្រើន ដោយធ្វើឲ្យអ្នកពិបាកគេងលក់បានស្កប់ស្កល់ និងគ្រប់ម៉ោងខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកគ្មានអារម្មណ៍ក្នុងការបំពេញការងារផ្សេងៗឡើយ។
  • អ្នកមិនគួរបរិភោគអាហារដែលហិរ និងខ្លាញ់ច្រើនមុនចូលគេងទេ ព្រោះវាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកជួបនឹងបញ្ហា។ ជាហេតុដែលអាចធ្វើឲ្យអ្នកឈឺពោះ និងក្អួតជាដើមបើធ្ងន់ធ្ងរ។
  • មុនពេលចូលគេង អ្នកមិនគួរញ៉ាំសាច់ និងគ្រឿងសមុទ្រច្រើនទេ ព្រោះវាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នករងសម្ពាធខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចឈឺពោះ ក្អួត និងពិបាកគេងលក់ស្រួលណាស់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com