ជាតិ
ពលករ និងកុមារខ្មែរ២៥នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ ,ថៅកែរ៉ាប់រងព្យាបាលទាំងអស់
06, Mar 2024 , 5:00 pm        
រូបភាព
រូបភាពពី សារព័ត៌មានថៃ Siameagle
រូបភាពពី សារព័ត៌មានថៃ Siameagle
ភ្នំពេញ៖ ពលករ និងកុមារខ្មែរ២៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់ទៅធ្វើការនៅស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ កាលពីថ្ងៃទី៣​ ខែមីនា ត្រូវបានថៅកែជាជនជាតិថៃរ៉ាប់រងព្យាបាលទាំងអស់។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែមីនានេះ ករណីគ្រោះថ្នាក់ចរាចណ៍ បានបណ្ដាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។ ពលករខ្មែរ២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យស្រុកកាបិនបុរី ខេត្តប្រាជីនបុរី។ ចំណែក អ្នករងរបួសស្រាល ត្រូវបានសង្គ្រោះបឋមរួច ហើយថៅកែបានទទួលយកទៅកន្លែងស្នាក់នៅវិញ។ 
 
ក្រសួងបញ្ជាក់ថា រាល់ការចំណាយផ្សេងៗ ក្នុងការព្យាបាលរបួស ត្រូវបានថៅកែជនជាតិថៃ ទទួលបន្ទុកទាំងអស់៕ 
 
 
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  ពលករខ្មែរនៅថៃ
  កម្ពុជា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com