កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានAFC ទទួលស្គាល់ជាសមាជិកកម្រិត A-License
07, Mar 2024 , 3:33 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញអនុស្សរណៈទទួលស្គាល់ជាផ្លូវការថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាសមាជិកកម្រិត A-License ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្ថិតក្នុងចំណោម ២១ ប្រទេសដែលជាសមាជិក នៃអនុសញ្ញាការបណ្ដុះបណ្ដាលគ្រូបង្វឹក AFC (AFC Coaching Convention) ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅលើហ្វេសប៊ុក នាថ្ងៃទី៧ មីនា។
 
ការបណ្ដុះបណ្ដាលគ្រូបង្វឹក កម្រិត A-License នេះ គឺជាសសរស្ដម្ភសំខាន់មួយ របស់ AFC ក្នុងការលើកកម្ពស់គុណភាពបាល់ទាត់ ក្នុងប្រទេសជាសមាជិក។ ជាពិសេសការអភិវឌ្ឍកីឡាករ និងវិស័យបាល់ទាត់គ្រប់កម្រិត ។


Tag:
 AFC
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com