ជាតិ
វីដេអូ
និស្សិតជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ផៃ សុមេធ ជក់ចិត្តនឹងបច្ចេកវិទ្យាសិប្បនិម្មិត VR
12, Mar 2024 , 6:59 pm        
រូបភាព
 ភ្នំពេញ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បាននាំយកផលិតផលថ្មីៗ នោះគឺ ​Virtual Reality ឬហៅថា VR ដែលជាឧបករណ៍សិប្បនិម្មិតដែលបង្កើតឡើងដោយបច្ចេកវិទ្យាកុំព្យូទ័រ។ VR នេះមានសមត្ថភាពឱ្យអ្នកប្រើប្រាស់បានឃើញពីពិភពសិប្បនិម្មិតមួយ ដែលអាចឱ្យអ្នកប្រើប្រាស់មើលឃើញពីទិដ្ឋភាពបែប 3D។ ទន្ទឹមនឹងនេះ យុវជន ផៃ សុមេធ ជានិស្សិតសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ មកពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏បានសាកល្បងប្រើប្រាស់ VR ផងដែរ។ ជាលើកទី១សម្រាប់ សុមេធ ដែលទទួលបានបទពិសោធថ្មីនេះ។ យុវជនវ័យ ១៨ឆ្នាំរូបនេះ លើកឡើងថា៖«ធ្លាប់តែឃើញគេប្រើប្រាស់ ​ប៉ុន្តែពេលនេះ ខ្ញុំក៏បានសាកល្បងដែរ។ វាពិតជាទំនើប ដោយយើងអាចមើលឃើញពីពិភពពិតមួយទៀត»។



សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖

 
សូមបញ្ជាក់ថា ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៣ ខែមីនា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ផលិតផលបច្ចេកវិទ្យា ជាប្រមាណជា១០០ស្តង់ បានដាក់បង្ហាញដោយក្រុមហ៊ុនឌីជីថល និងសេវាកម្មនានាពីក្រសួង និងស្ថាបនជាច្រើនទៀត៕

Tag:
 ThmeyThmey25
  ពិព័រណ៍បច្ចេកវិទ្យាឌីជីថល
 VR
© រក្សាសិទ្ធិដោយ thmeythmey.com