ជាតិ
វីដេអូ
លើសសេវាកម្មទេសចរណ៍ សហគមន៍រទេះក្របីក៏ផ្ដល់ចំណូលដល់ពលរដ្ឋ ផងដែរ
16, Mar 2024 , 2:39 pm        
រូបភាព
ដោយ៖ ផាត ដាណេ និងហេង ស្រីលីន
 
ទេសចរជិះរទេះក្របី ជាសេវាកម្មទេសចរណ៍របស់សហគមន៍រទេះក្របី ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្នុងក្រុងសៀមរាប។ សេវាកម្មទេសចរជិះក្របីទស្សនាទេសភាពធម្មជាតិបែបជនបទមួយនេះ កំពុងនិយមសម្រាប់ភ្ញៀវទេសបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាប។ ពិសេសភ្ញៀវចិន និងកូរ៉េជាដើម។

 
លើសពីការផ្ដល់សេវាទេសចរណ៍ កន្លែងមួយនេះក៏បានផ្ដល់ការងារ និងប្រាក់ចំណូលប្រចាំខែដល់ពលរដ្ឋចាស់ៗ ដែលជាអ្នកចិញ្ចឹមក្របីនៅក្នុងភូមិបានប្រមាណ១០គ្រួសារ និងចរន្តទេសចរណ៍ផ្សេងៗដល់ពលរដ្ឋនៅតំបន់នោះ ផងដែរ។
 
មកទល់បច្ចុប្បន្នទីតាំងនេះ ដំណើរការបានប្រមាណ១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០១៤មក។ ចំពោះតម្លៃសម្រាប់ភ្ញៀវជាតិ៤ដុល្លារក្នុងមួយនាក់ និងបរទេស២០ដុល្លារក្នុងមួយនាក់៕
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ និងលោក ឆេង ឆោម ប្រធានសហគមន៍រទេះក្របីខាងក្រោមដូចតទៅ៖


Tag:
 ទេសចរណ៍
 សហគមនរទេះក្របី
© រក្សាសិទ្ធិដោយ thmeythmey.com