ជាតិ
រំភើបស្រក់ទឹកភ្នែក!
21, Mar 2024 , 10:59 pm        
រូបភាព
សៀមរាប៖ កីឡា Raid Amazones បានបិទបញ្ចប់ថ្ងៃទី២០ ខែមីនា ក្រោយសកម្មភាពវិញ្ញាសាចុងក្រោយរត់ចម្ងាយ ១០គីឡូម៉ែត្រ ក្នុងបរិវេណអង្គរធំ ពីចំណុចប្រាសាទបាយ័ន ទៅទីតាំងបញ្ចប់នៅប្រាសាទបី បានចប់រួចរាល់ជាមួយការបំពាក់មេដាយដល់កីឡាការិនីទាំង ២៧៦រូប។

 
បេសកកម្មរយៈពេល ៦ថ្ងៃ បេក្ខនារីអឺរ៉ុបភាគច្រើនជនជាតិបារាំង បានធ្វើដំណើរឆ្លងកាត់តាមភូមិស្រុក វាលស្រែ បឹងបួរ ដៃបឹងទន្លេសាប និងប្រាសាទនានា ក្នុងទឹកដីអង្គរ ក្រោមកម្តៅពន្លឺព្រះសូរិយាជះចំប៉ះស្បែក។ 
 
ជាការប្រជែងលើសមត្ថភាពបេក្ខនារីម្នាក់ៗដោយផ្ទាល់ អ្នកទាំងតែងជួបប្រទះភាពនឿយហត់អំឡុងពេលបំពេញបេសកកម្ម ប៉ុន្តែការស្វាគមន៍លាយស្នាមញញឹមប្រជាជនអ្នកអង្គរ បានផ្តល់កម្លាំងដល់ពួកគេឱ្យបន្តដំណើរឆ្ពោះដល់គោលដៅ។ បេក្ខនារីអឺរ៉ុបទាំងអស់បានប្រទះឃើញ និងស្វែងយល់ពីជីវភាពពលរដ្ឋតំបន់អង្គរ ដើម្បីជាឱកាសស្វែកយល់ពីជីវិតរបស់ពួកគេពេលត្រឡប់ទៅកាន់ជីវិតដ៏មមារញឹកក្នុងតំបន់អឺរ៉ុបឡើងវិញ។
 
ក្រោយតែពីស្រក់ទឹកភ្នែកកើតចេញពីក្តីរំភើប កីឡាការិនី Raid Amazones បន្សល់ទុកស្នាមញញឹម និងការចងចាំមិនងាយបំភ្លេចនៅតំបន់អង្គរ។





















































© រក្សាសិទ្ធិដោយ thmeythmey.com