ជាតិ
សង្គមជាតិ
សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ដែលជាន់ទង់ជាតិបានហើយ
24, Mar 2024 , 2:51 pm        
រូបភាព
បុរសម្នាក់ដែលជាន់ទង់ជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បុរសម្នាក់ដែលជាន់ទង់ជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
 
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា បុរសម្នាក់ ដែលជាន់ទង់ជាតិខ្មែរ គឺមានសតិមិនប្រក្រតី ដោយពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន។ លោកអះអាងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ បានឃាត់ខ្លួនបុរសនេះហើយ ។

 
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចែកចាយរូបភាព បុរសពាក្យអាវក្រហមម្នាក់ ជាន់លើទង់ជាតិខ្មែរ។ លោក សុឃៈ ថា ក្រោយសមត្ថកិច្ចទទួលបានព័ត៌មាននេះ បានចុះស្រាវជ្រាវឃើញ ហើយឃាត់បរុសខាងលើ ភូមិដំណាក់ធំ៤​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។ 
 
តាមការរាយការណ៍ពីពលរដ្ឋ បុរសសតិមិនប្រក្រតីរូបនេះ តែងតែបង្កការអុកឡុកនៅក្នុងមូលដ្ឋាន ហើយសមត្ថកិច្ចក៏តេស្តរកសារធាតិញៀន ឃើញថា រូបគេបានប្រើប្រាស់។ ដូច្នេះ សមត្ថកិច្ច សម្រេចបញ្ជូនបុរសនេះ ទៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ នេះបើតាមអ្នកនាំពាក្យមហាផ្ទៃ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com