កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ឱប Kelce ចាយជាង ៨លានដុល្លារ ណាត់ជួបតារាចម្រៀង Taylor Swift
25, Mar 2024 , 5:59 pm        
រូបភាព
កីឡាបាល់ឱបអាម៉េរិក Travis Kelce បានចំណាយប្រាក់យ៉ាងតិច ៨,២ លានដុល្លារ សម្រាប់ការណាត់ជួប តារាចម្រៀងដ៏ល្បីឈ្មោះ Taylor Swift។ បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញ ការចំណាយដ៏ច្រើននេះភាគច្រើនលើការប្រើយន្តហោះឯកជន អំណោយ និងទីតាំងណាត់ជួប។



កាសែត New York Post ផ្សាយថា ការចំណាយលើការណាត់ជួបរបស់តារាងបាល់ឱបសញ្ជាតិអាម៉េរិក វ័យ ៣៤ឆ្នាំ និងតារាងចម្រៀង វ័យ៣៤ឆ្នាំ ច្រើនបំផុតទៅលើទីតាំងនៅ Leawood រដ្ឋ Kansas ប្រមាណ ៦លានដុល្លារ។ ការចំណាយលើទីតាំងដ៏ច្រើនេះ ក្នុងគោលបំណងបង្កើនភាពឯកជនរបស់អ្នកទាំងពីរ។
 
ក្រៅពីនេះ Kelce កីឡាករក្លិប Kansas City Chiefs នៃលីគកំពូល NFL បានចាយប្រាក់ជាង ១,២ លានដុល្លារសម្រាប់ការធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ប្រទេសអាហ្សង់ទីន អូស្ត្រាលី និងសិង្ហបុរី ដើម្បីអមដំណើរ Taylor Swift ក្នុងអំឡុងពេលកម្មវិធីប្រគុំតន្ត្រី «The Eras Tour» របស់នាង។
  


Kelce បានចំណាយបន្ថែម ១លានដុល្លារសម្រាប់ការស្នាក់នៅរបស់គ្រូសារ Swift ដែលរួមមានបងប្រុសរបស់នាង មិត្តស្រីរបស់បងប្រុសនាង មិត្តភក្តិ និងសមាជិកគ្រួសាររបស់ខ្លួននាកម្មវិធី Super Bowl កាលពីខែកុម្ភៈ។
 
លើសពីនេះ អំណោយរបស់ Kelce សម្រាប់តារាចម្រៀងដ៏ស្រស់ស្អាត Swift រួមទាំងការប្រារព្ធទិវានៃក្តីស្រឡាញ់ដ៏ធំ ជាមួយនឹងការរៀបចំផ្កាកុលាប Eternity Roses និងសម្ភារ ប្រើប្រាស់ទំនើបផ្សេងៗ មានតម្លៃរាប់សែនដុល្លារទៀត។
 
តារាឆ្នើមនៅលីគបាល់ឱបអាម៉េរិក NFL ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយ Taylor Swift នៅចុងឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ជាមួយតារាម៉ូដែល Kayla Nicole កាលពីឆ្នាំ២០២២។
បើតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិរបស់ Taylor Swift សព្វថ្ងៃមានប្រមាណ ១,១ ពាន់លានដុល្លារ ដែលតួលេខដ៏ច្រើននេះ កើនឡើងខ្លាំងដោយសារជោគជ័យរបស់កម្មវិធី «The Eras Tour»៕

Tag:
 Travis Kelce
  Taylor Swift
© រក្សាសិទ្ធិដោយ thmeythmey.com