អន្តរជាតិ
ថៃ កំពុងចរចាជាមួយចិន និងឡាវលើជើងហោះហើរថ្មី
31, Mar 2024 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ថៃ កំពុងពិភាក្សាជាមួយចិន និងឡាវពីគម្រោងបើកជើងហោះហើរថ្មី ដើម្បីបង្ការការកកស្ទះ ក្នុងការហោះហើរពេលបច្ចុប្បន្ន ដែលដាក់ចេញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុន Aeronautical Radio of Thailand លោក Nopasit Chakpitak នៅថ្ងៃទី២៩ ខែមីនា។

 
ក្នុងឆ្នាំ២០២៤ ថៃរំពឹងថា ការហោះហើរនឹងកើនឡើងដល់ ៩០ម៉ឺនជើង បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ៨០ម៉ឺនជើង។ ទន្ទឹមនេះ ចំនួនហោះហើរទៅថៃនឹងកើនឡើងដល់ ១លានជើង។ ពាក់ព័ន្ធនឹងបញ្ហានេះ ថៃកំពុងចរចាជាមួយចិន និងឡាវ ដើម្បីកាត់បន្ថយការកកស្ទះការហោះហើរ។ 
 
តាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុន Aeronautical Radio of Thailand លោក Nopasit Chakpitak នៅថ្ងៃទី២៩ ខែមីនា ប្រទេសចិន ឡាវ និងថៃ កំពុងចរចាជើងហោះហើរថ្មី។ ប្រសិនបើជើងហោះហើរថ្មីត្រូវបានឯកភាព ប្រទេសទាំងបី នឹងស្វះស្វែងរកការអនុម័តពី អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដើម្បីពិនិត្យលើសុវត្ថិភាព។ 
 
បើតាមលោក Chakpitak ជើងហោះហើរថ្មី អាចបើកនៅឆ្នាំ២០២៦ ក្រោយកិច្ចប្រជុំរបស់ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិពាក់ព័ន្ថនឹងសុវត្ថិភាព។
 
ការចរចាខាងលើ ធ្វើឡើងស្របពេលឧស្សាហកម្មអាកាសចរណ៍ កំពុងត្រូវបានពង្រីកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ឧស្សាហកម្មអាកាសចរណ៍នៅអាស៊ី កន្លងមក បានទិញយន្តហោះរហូតដល់ ១ពាន់គ្រឿងឯណោះ៕
 

Tag:
 ថៃ
  ចិន
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com