ជាតិ
សង្រ្កាន្តឆ្នាំថ្មី
គំនូរល្បែងប្រជាប្រិយខ្មែរលើឈើដ៏ប្រណីត ត្រូវបានតាំងបង្ហាញនៅសង្ក្រាន្តវត្តភ្នំ
11, Apr 2024 , 7:59 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ គំនូរល្បែងប្រជាប្រិយខ្មែរមាន ទាញព្រ័ត្រ បោះអង្គញ់ ចោលឈូង នៅ​លើ​ផ្ទាំង​ឈើ​រំលេចដោយពណ៌ចម្រុះដ៏ស្រស់ស្អាត ត្រូវបានដាក់តាំងបង្ហាញនៅសង្រ្កាន្តវត្តភ្នំ ដើម្បី​ផ្តល់ទស្សនីយភាពដល់ពលរដ្ឋនិងភ្ញៀវបរទេស។ ទិដ្ឋភាពគំនូរយ៉ាងរស់រវើក​បញ្ឈរ​នៅតាម​សួនច្បារវត្តភ្នំនេះត្រូវបានរៀបចំដោយក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ។ សង្រ្កាន្តវត្តភ្នំ រៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ខែមេសា នារមណីយដ្ឋាន​ប្រវត្តិសាស្ត្រវត្តភ្នំ។ ក្នុងព្រឹត្តិការណ៍នេះ មានការតាំងសម្ភារៈបុរាណខ្មែរ គំនូរ កម្មវិធី​សាសនា កម្មវិធីកម្សាន្ដសប្បាយជាច្រើន ជាពិសេសការលេងល្បែងប្រជាប្រិយខ្មែរ​ផងដែរ។
 
សូមអញ្ជើញលោកអ្នកនាងទស្សនារូបភាពខាងក្រោមនេះ៖












© រក្សាសិទ្ធិដោយ thmeythmey.com