ជាតិ
សុខភាព
តស់មកស្គាល់ពេទ្យទឹកនោមផ្អែមដ៏ល្បីមួយនៅភ្នំពេញ
17, Apr 2024 , 10:20 pm        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ បានឈរជើងនៅកម្ពុជាអស់រយៈពេល១១ឆ្នាំមកហើយ និងបានថែទាំអ្នកជំងឺទឹកនោមផ្អែមរាប់ពាន់នាក់។ ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ែ ដែលត្រូវការការព្យាបាលជាប្រចាំ។ ទោះបីជំងឺនេះព្យាបាលមិនជា តែយើងអាចទប់ស្កាត់ជំងឺនេះ មិនឱ្យទៅជាធ្ងន់ធ្ងរបាន ហើយអ្វីដែលយើងទប់ស្កាត់បានត្រូវតែព្យាបាលជាមួយគ្រូពេទ្យជំនាញ។ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ មានវេជ្ជបណ្ឌិតឯកទេសច្បាស់លាស់ ដែលធ្វើឱ្យអ្នកជំងឺអស់ក្ដីបារម្ភ។


សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖



មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ មិនត្រឹមតែព្យាបាលជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ នៅទីនេះមានព្យាបាលជំងឺក្រពេញអ័រម៉ូន , ពិគ្រោះ ព្យាបាលដំបៅជើងមកពីទឹកនោមផ្អែម , និងពិគ្រោះ ព្យាបាលផ្នែកអាហារូបត្ថម្ភ, ស្រាវជ្រាវផលវិបាកជំងឺទឹកនោមផ្អែម ។​ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ​ មានទីតាំងនៅ អាគារលេខ N15-17 ផ្លូវN សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ២៥៤ ៧៧២ ឬ ០១១ ២៥៤ ៧៧២ ៕



Tag:
 សុខភាព
  ពេទ្យទឹកនោមផ្អែម
  ជំងឺទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com