កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ក្រុមពីអង់គ្លេសអស់ដំណើរ ខណៈ Bayern និង Real ឡើងទៅប៉ះគ្នានៅវគ្គ១/២
18, Apr 2024 , 8:56 am        
រូបភាព
ក្រុម Bayern Munich និង Real Madrid អបអរជ័យជម្នះ​រៀងៗខ្លួន។ រូបថតពីបណ្តាញសង្គម​ក្លិបទាំងពីរ
ក្រុម Bayern Munich និង Real Madrid អបអរជ័យជម្នះ​រៀងៗខ្លួន។ រូបថតពីបណ្តាញសង្គម​ក្លិបទាំងពីរ
គ្មានក្រុមណាមួយពីអង់គ្លេស អាចបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League នារដូវកាលនេះឡើយ ដោយ Arsenal បានចាញ់ម្ចាស់ផ្ទះ Bayern Munich ១-០ រីឯ Manchester City ត្រូវ Real Madrid ទម្លាក់ដោយប៉េណាល់ទីក្នុងទឹកដីខ្លួនឯង។



ការតែតបាល់បញ្ចូលទីនៅតង់ទីពីរ របស់ Joshua Kimmich នៅកីឡដ្ឋាន Allianz Arena ជាលទ្ធផលគ្រប់គ្រាន់សម្រាប់ Bayern Munich ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងសរុបលទ្ធផលទាំងពីរជើង ៣-២ លើ Arsenal  Bayern ដែលទើបបាត់បង់ឱកាសឈ្នះជើងឯក Bundesliga ដោយសារមិនអាចប្រដេញទាន់ពិន្ទុ Bayer Leverkusen។ លទ្ធផលនេះ ធ្វើឱ្យ​ក្តីសង្ឃឹមប្រជែងពាន Champions League ជាលើកទី៧ Arsenal  Bayern ត្រូវរលុប ក្រោយខកខានអស់រយៈពេល៤ឆ្នាំ។

សម្រាប់កាំភ្លើងធំ Arsenal ដំណើរក្នុងតំបន់អឺរ៉ុបរបស់ពួកគេត្រូវបានបញ្ចប់ ហើយងាកទៅផ្តោតលើការប្រជែងពាន Premier League ដោយមាន Manchester City និង Liverpool ដែលជាគូប្រជែងពិន្ទុដ៏ស្វិតស្វាញ។

វាក៏ជារាត្រីដ៏ខកចិត្តផងដែរ សម្រាប់ម្ចាស់ការពារតំណែងជើងឯក Manchester City ក្នុងជំនួបជើងទីពីរ នៅទឹកដី Etihad របស់ខ្លួន។ ភ្ញៀវ Real Madrid បាននាំមុខ១គ្រាប់ នៅ១២នាទីដំបូង ដោយ Rodrygo ប៉ុន្តែ១៤នាទីមុនបញ្ចប់ការប្រកួត Kevin de Bruyne បានវាយបកតាមស្មើវិញ សម្រាប់មេឃខៀវ។

លទ្ធផលស្មើ ១-១ ឬ ៤-៤ បើគិតសរុបទាំងពីរជើង រក្សារហូតដល់បញ្ចប់ការបន្ថែមម៉ោង១៥នាទីពីរដង។ ឈានដល់ការកាត់ក្តីប៉េណាល់ទី Real បានយកឈ្នះ ៤-៣ ហើយត្រូវឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្តីសង្ឃឹមឈ្នះពានជាលើកទី១៥។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Bayern ត្រូវតទល់ជាមួយ Real។ រីឯ Dortmund ប្រជែងជាមួយ PSG ខណៈក្រុមពីអង់គ្លេស មិនមានមុខឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com