អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេស កំពុងរារាំងគោលនយោបាយអាកាសធាតុ
21, Apr 2024 , 6:30 pm        
រូបភាព
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព AFP
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព AFP
ប្រធានស្ថាប័នប្រឹក្សារបស់រដ្ឋាភិបាលនៅថ្ងៃទី២០ ខែមេសា បានបញ្ជាក់ថាថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបង្អាក់គោលនយោបាយអាកាសធាតុរបស់ប្រទេស ហើយអង់គ្លេសត្រូវខិតខំបន្ថែមទៀតការទប់ស្កាត់បញ្ហាកើនកំដៅ និងការបំភាយឧស្ម័នពីឧស្សាហកម្ម ដើម្បីបញ្ឈប់ការដើរយឺតជាងប្រទេសដទៃ។

លោក Chris Stark ដែលនឹងចុះចេញពីតំណែងជានាយកប្រតិបត្តិនៃគណៈកម្មាធិការឯករាជ្យ នៃការប្រែប្រួលអាកាសធាតុនៅសប្តាហ៍ក្រោយបានប្រាប់ទូរទស្សន៍BBC ថា គោល នយោបាយអាកាសធាតុរបស់ចក្រភពអង់គ្លេសបានក្លាយជាមិនសូវមានមហិច្ឆតាខ្ពស់ឡើយ។
 
«វាពិបាកក្នុងការសង្គ្រោះណាស់»។ លោក Stark បានលើកឡើងបែបនេះ រួចបន្ថែមថា លោក Sunak បានធ្វើរារាំងអង់គ្លេសដោះស្រាយការប្រែប្រួលអាកាសធាតុ និងការខិតខំដើម្បីកាត់បន្ថយការបំភាយឧស្ម័នពីផ្នែកឧស្សាហកម្ម។
 
ក្រោមសម្ពាធលើថ្លៃចំណាយសម្រាប់រស់នៅ និងការដើរតាមគណបក្សប្រឆាំង ការងារមុនការបោះឆ្នោតនៅចុងឆ្នាំនេះ លោក Sunak បានប្រឆាំងនឹងអ្នកធ្វើយុទ្ធនាការ បរិស្ថាន ដោយកាត់បន្ថយវិធានការមួយចំនួន ដើម្បីឈានដល់ការសម្រេចបានកាបូនអព្យាក្រឹត។
 
លោកអះអាងថា ការពន្យារពេលគោលដៅសម្រាប់ការផ្លាស់ប្តូររថយន្ត និងកំដៅក្នុងស្រុកគឺ ជាវិធានការជាក់ស្តែងដែលត្រូវការការយល់ព្រមពីប្រជាជនអង់គ្លេស ជាមួយនឹង ការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការឈានដល់កម្រិតបំភាយសូន្យត្រឹមឆ្នាំ ២០៥០។
 
លោក Stark ដែលបានគ្រប់គ្រងគណៈកម្មាធិការតាំងពីខែមេសា ឆ្នាំ ២០១៨មក នឹងចូលរួមជាមួយទីប្រឹក្សាCarbon Trust ក្នុងនាមជានាយកប្រតិបត្តិនៅចុងឆ្នាំនេះ។ លោក Stark បានយល់ឃើញថា អង់គ្លេសត្រូវធ្វើការងារបន្ថែមទៀតអំពីរបៀបស៊ីតុណ្ហភាពនៅតាមលំនៅឋាន និង​ ការបំភាយឧស្ម័នក្នុងឧស្សាហកម្ម ក៏ដូចជាក្នុងការធ្វើកសិកម្ម និងប្រព័ន្ធដឹកជញ្ជូនផងដែរ ។
 
នៅពេលសួរអំពីការលើកឡើងរបស់ Stark អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បញ្ជាក់ថា អង់គ្លេសជាប្រទេសដ៏សំខាន់ដំបូងគេដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពាក់ កណ្តាលចាប់តាំងពីឆ្នាំ ១៩៩០ ហើយបានកំណត់ទៅជាច្បាប់មួយនៃគោលដៅអាកាសធាតុ ដែលមានមហិច្ឆតាបំផុតនៅឆ្នាំ ២០៣៥។
 
ប៉ុន្តែអ្នកនាំពាក្យរូបនោះសង្កត់ធ្ងន់ផងដែរអំពី គោលដៅអាកាសធាតុរបស់ប្រទេសត្រូវ សម្រេចបានប្រកបដោយនិរន្តរភាព ហើយត្រូវចាត់វិធានការដើម្បីការពារសន្តិសុខថាមពល ផ្តល់តម្លាភាពអំពីជម្រើសដែលពាក់ព័ន្ធ និងការរួមបញ្ចូលក្រុមមនុស្សពាក់ព័ន្ធក្នុងគោលដៅអាកាធាតុផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com