អន្តរជាតិ
តើអ្វីទៅជាឥណទានប្លាស្ទិក?
29, Apr 2024 , 8:39 am        
រូបភាព
ការបំពុលដោយប្លាស្ទិក ជាបញ្ហាប្រឈមបរិស្ថានដ៏ធំមួយរបស់ភពផែនដី។ ប្លាស្ទិកប្រហែល៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ ហើយប្រហែល៨ លានតោននៃប្លាស្ទិកទាំងនេះ ត្រូវបានចាក់ចោល និងចូលនៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ និងបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីយ៉ាងខ្លាំង។ ដើម្បីដោះស្រាយការបំពុលនេះ ឥណទានប្លាស្ទិកត្រូវបានបង្កើតឡើង ។



ឥណទានប្លាស្ទិក ជាធម្មតាត្រូវបានលក់ដោយអង្គការដែលប្រមូល និងកែច្នៃកាកសំណល់ប្លាស្ទិក ហើយក្រុមហ៊ុនអាចទិញឥណទានទាំងនេះ ដើម្បីទូទាត់នឹងការប្រើប្រាស់ប្លាស្ទិកផ្ទាល់ខ្លួនរបស់ពួកគេ។ តាមរយៈការទិញឥណទានប្លាស្ទិក ក្រុមហ៊ុននានាអាចគាំទ្រការកែច្នៃ កាកសំណល់ប្លាស្ទិក និងផ្តល់មូលនិធិដល់កម្មវិធីគ្រប់គ្រងកាកសំណល់។
 
ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីវាស់វែង ផ្តល់ហិរញ្ញប្បទាន និងឥណទានដល់សកម្មភាពថ្មី ដែលស្តារ ឬកែច្នៃប្លាស្ទិកឡើងវិញ លើសពីអត្រាមូលដ្ឋាន ដោយធានាថាសកម្មភាពថ្មីផ្តល់នូវលទ្ធផលបន្ថែម ក្នុងការកាត់បន្ថយការលេចធ្លាយប្លាស្ទិកទៅបរិស្ថាន។ 
 
ឥណទានប្លាស្ទិកមួយ គឺតំណាងឱ្យកាកសំណល់ប្លាស្ទិកចំនួនមួយតោន ដែលត្រូវបានប្រមូល ឬកែច្នៃឡើងវិញដោយគម្រោង ឬសកម្មភាពថ្មី។ ឥណទានប្លាស្ទិក បង្កើតបានជារូបិយ​បណ្ណថ្មី ក្រោមគំនិតផ្តួចផ្តើម 3R។ 3Rs តំណាងឱ្យគោលដៅរបស់សហគ្រាស ដើម្បីកាត់បន្ថយ ស្ដារ និងកែច្នៃប្លាស្ទិកឡើងវិញទូទាំងពិភពលោក តាមរយៈគម្រោងឥណទាន និងគោលដៅសាជីវកម្មដែលបានគ្រប់គ្រង។
 
បង្កើតឡើងដោយអង្គការមិនរកប្រាក់ចំណេញ Verra និង BVRio ដោយមានការគាំទ្រពីក្រុមហ៊ុនវេចខ្ចប់ម្ហូបអាហារធំៗ រួមមាន Danone, Tetra Pak និង Nestle ស្តង់ដារនេះ អាចឱ្យក្រុមហ៊ុនវាស់ស្ទង់កិច្ចខិតខំស្តារកាកសំណល់ប្លាស្ទិករបស់ពួកគេ៕

© រក្សាសិទ្ធិដោយ thmeythmey.com