ជាតិ
សមត្ថកិច្ច ដុតកម្ទេចប្រហិតខូចគុណភាពជាង៨តោន ដែលចរាចរនៅក្រុងភ្នំពេញ
29, Apr 2024 , 3:38 pm        
រូបភាព
ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានដុតកម្ទេចចោលប្រហិតចម្រុះខូចគុណភាពជាង៨តោន ដែលនាំចូលគ្មានប្រភពច្បាស់លាស់ មកចែកចាយក្នុងរាជធានីភ្នំពេញ។



សាខា ក.ប.ប. រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មេសា បានដកហូតប្រហិតចម្រុះចំនួន៨០កេស និង១៦២បាវ ឬស្មើ៨,៦២០គីឡូក្រាម ពីឈ្មួញដែលលួចនាំចូលតាមរយៈរថយន្​​២គ្រឿង បម្រុងយកទៅចែកចាយក្នុងរាជធានីភ្នំពេញ។ ទំនិញទាំងនោះ រួមមាន ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ និងប្រហិតដង្កៀបក្តាម។ 
 
មកដល់ថ្ងៃទី២៩ មេសានេះ ក.ប.ប. បានបញ្ជាក់ថា ប្រហិតទាំងនោះត្រូវបានឈ្មួញទុច្ចរិចបន្លំនាំចូល ដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់។ ចំណែកការវេចខ្ចប់ដោយច្រកដាក់ក្នុងការ៉ុង និងដឹកជញ្ជូន មិនត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស នៃកម្រិតសីតុណ្ហភាព ដែលនាំឱ្យបាត់បង់គុណភាព និងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕ 
 
 

Tag:
 ប្រហិត
  ក.ប.ប.
  គយ
© រក្សាសិទ្ធិដោយ thmeythmey.com