ខ្មែរ​ក្រហម
ជាតិ
UN អនុម័ត​ថវិកាបម្រុង ១៥,៥ លាន​ដុល្លារ​ដល់​ភាគី​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែ​ក្រម​ហម
24, May 2014 , 12:42 pm        
រូបភាព
ដោយ:
មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​លើ​កញ្ចប់​ថវិកា ឧបត្ថម្ភ​ធន​ចំនួន ១៥,៥ លាន​ដុល្លារ​អាមេរិក ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬ​ដែល​គេ​ស្គាល់​ថា​ជា​សាលាក្ដី​ខ្មែរក្រហម ដែល​នេះ​ជា​ថវិកាបម្រុង​បន្ថែម​ទៅលើ​ការផ្តល់​វិភាគទាន​ស្ម័គ្រចិត្ត សម្រាប់ ភាគី​អន្តរជាតិ នៃ​សាលាក្តី សម្រាប់​រយៈពេល​ពីថ្ងៃ​ទី ១ ខែមករា ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ ។


យោងតាម​ទី​សេចក្ដីប្រកាស​ព័ត៌មាន របស់ អ.វ.ត.ក កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹងថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បានស្នើ​សុំ​ទៅ​មហាសន្និបាត​អនុញ្ញាត ឲ្យ​មាន​ថវិកា​ឧបត្ថម្ភ​ធន​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញ វត្ថុ និង​ការខ្វះ​ថវិកា​ដែល អ.វ.ត.ក ធ្លាប់មាន​បទពិសោធន៍​ជួបប្រទះ នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ ។

ថវិកាបម្រុង​នេះ​អាច​អនុញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ ធ្វើ​កិច្ចសន្យាការងារ​ជាមួយ​មន្ត្រី ដែលជា​បុគ្គលិក​អន្តរជាតិ នៃ​សាលាក្ដី​ខ្មែរក្រហម​សម្រាប់​រយៈពេល​មួយឆ្នាំ ។ ថវិកា​ឧបត្ថម្ភ​ធន​អាច​នឹងត្រូវ​ដក បាន​លុះត្រាតែ​មិនមាន​ថវិកា​គ្រប់គ្រាន់​ពី​ការផ្តល់​វិភាគទាន ស្ម័គ្រចិត្ត។

មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ បានស្នើ​ទៅកាន់ លោក បាន គី​មូ​ន ឲ្យ​រៀបចំ​របាយការណ៍​មួយ ដែល​រួមមាន​ការត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​នូវ គម្រោង​ចំណាយ​របស់ អ.វ.ត.ក នាពេល​អនាគត ដែល​របាយការណ៍​នេះ​នឹងត្រូវ​ដាក់​បង្ហាញ​នៅក្នុង​មហាសន្និបាត នាពេលខាងមុខ ហើយ​ធានា ថា អ.វ.ត.ក ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចប់​ដោយមាន​ផែនការ​ច្បាស់លាស់។

បើទោះបីជា​ថវិកា​ឧបត្ថម្ភ​ធន​បានធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​សម្រាប់​ភាគី​អន្តរជាតិ នៃ អ.វ.ត.ក មាន​ស្ថិរភាព ប៉ុន្តែ​នៅតែមាន​ការខ្វះ​សាច់ប្រាក់​សម្រាប់​ភាគី​ជាតិ​នៃ អ.វ.ត.ក ៕


© រក្សាសិទ្ធិដោយ thmeythmey.com