កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិ​ហូឡ​ង់
05, Jun 2014 , 4:10 pm        
រូបភាព
កាលពីឆ្នាំ​២០១០ ក្រុម​ជម្រើស​ជាតិហូឡង់ បាន​រង​បរាជ័យ​ដ៏​គួរឲ្យ​ខក​ចិត្ត​ជាលើក​ទីបី​ក្នុងព្រឹត្តិការណ៍ World Cup។ ក្រុម​មច្ចុរាជ​ទឹក​ក្រូច​មួយ​នេះ ធ្លាប់​ខក​ខាន​ឱកាស​លើកពាន​ដូចគ្នា​កាលពី​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៨ ។ សម្រាប់យុទ្ធ​នាការ​នៅ​ក្នុងប្រទេសប្រេស៊ីល ពួក​គេ​នឹង​បង្ហាញ​វត្តមាន​ជាលើក​ទី​១០ ។



បច្ចុ​ប្បន្ន​ ហូឡង់​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​១៥នៃតារាង FIFA។ កីឡាករ​ជើង​ចាស់ Arjen Robben, Robin van Persie និង Wesley Sneijder នៅ​តែ​ជាកម្លាំង​ដ៏​សំខាន់​របស់​ក្រុម​មួយ​នេះ។ អតីត​កីឡាករ​ឆ្នើម​របស់​ហូឡង់​រួមមាន Johan Cruyff, Marco van Basten និង Dennis Bergkamp។


ឈុត​ជម្រើស​ជាតិ​ហូឡង់

គ្រូ​បង្វឹក​:
លោក Louis Van Gaal

អ្នក​ចាំទី: Jasper Cillessen (Ajax), Tim Krul (Newcastle), Michel Vorm (Swansea)

ខ្សែ​ការពារ:
Daley Blind, Joel Veltman (both Ajax), Stefan de Vrij, Daryl Janmaat, Terence Kongolo, Bruno Martins Indi, (all Feyenoord), Paul Verhaegh (FC Augsburg), Ron Vlaar (Aston Villa).

ខ្សែ​បម្រើ​:
Jordy Clasie (Feyenoord), Jonathan de Guzman (Swansea), Nigel de Jong (AC Milan), Leroy Fer (Norwich), Arjen Robben (Bayern Munich), Wesley Sneijder (Galatasaray), Georginio Wijnaldum (PSV Eindhoven).

ខ្សែ​ប្រយុទ្ធ​:
Memphis Depay (PSV Eindhoven), Klaas-Jan Huntelaar (Schalke 04), Dirk Kuyt (Fenerbahce), Jeremain Lens (Dynamo Kiev), Robin van Persie (Manchester United)៕


ទស្សនាវីដេអូ


© រក្សាសិទ្ធិដោយ thmeythmey.com