កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​
08, Jun 2014 , 3:50 pm        
រូបភាព
ក្នុងចំណោម​ការបង្ហាញ​ខ្លួន​ចំនួន១៥លើក​ក្នុង​ព្រឹត្តិការណ៍ World Cup កន្លងមក ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន៤លើក ដោយនៅ​ឆ្នាំ១៩៧៨ និង​ឆ្នាំ១៩៨៦ ពួកគេ​បាន​ក្លាយជា​ម្ចាស់​ពាន។ នា​ព្រឹត្តិការណ៍​ពីរលើក​ចុងក្រោយ ជើង​ខ្លាំង​នៅ​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ បាន​ឈានដល់​ត្រឹម​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ។



បច្ចុប្បន្ន អា​ហ្ស​ង់​ទីន​កំពុង​ស្ថិតនៅ​លេខ៥នៃ​តារាង FIFA។ ម្ចាស់​ពាន FIFA Ballon d’Or បួន​ឆ្នាំ​ជាប់​គ្នា Lionel Messi ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុម ត្រៀមខ្លួន​នាំ​អា​ហ្ស​ង់​ទីន​ឆ្ពោះទៅកាន់​តំណែង​ជើងឯក​ជា​លើក​ទី​បី។ ជើង​ខ្លាំង​ផ្សេងទៀត​របស់​អា​ហ្ស​ង់​ទីន​ដែល​អាច​បង្ក​ព្យុះភ្លៀង​រួមមាន Sergio Aguero, Gonzalo Higuain និង Andel Di Maria ជាដើម។ អតីត​កីឡាករ​កំពូល​របស់​អា​ហ្ស​ង់​ទីន​មាន Daniel Passarella, Diego Maradona, Gabriel Batistuta និង Mario Kempes។

ឈុត​ជម្រើសជាតិ​អា​ហ្ស​ង់​ទីនៈ

គ្រូបង្វឹក៖ លោក Alejandro Sabella


អ្នក​ចាំ​ទី​: Sergio Romero (Sampdoria), Mariano Andujar (Catania), Agustin Orion (Boca Juniors).

ខ្សែការ​ពារ​: Pablo Zabaleta (Manchester City), Federico Fernandez (Napoli), Ezequiel Garay (Benfica), Marcos Rojo (Sporting Lisbon), Hugo Campagnaro (Inter Milan), Martin Demichelis (Manchester City), Jose Basanta (Monterrey).

ខ្សែបម្រើ​: Javier Mascherano (Barcelona), Fernando Gago (Boca Juniors), Lucas Biglia (Lazio), Ricardo Alvarez (Inter Milan), Augusto Fernandez (Celta Vigo), Angel Di Maria (Real Madrid), Maxi Rodriguez (Newell's Old Boys), Enzo Perez (Benfica).

ខ្សែប្រយុទ្ធ​: Lionel Messi (Barcelona), Gonzalo Higuain (Napoli), Sergio Aguero (Manchester City), Rodrigo Palacio (Inter Milan), Ezequiel Lavezzi (Paris St-Germain)៕


ទស្សនាវីដេអូ៖

© រក្សាសិទ្ធិដោយ thmeythmey.com