កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើសជាតិ​​បូ​ស្នី-ហឺហ្ស៊េហ្គោ​វី​ណា​
08, Jun 2014 , 5:33 pm        
រូបភាព
បន្ទាប់ពី​ផ្តាច់ខ្លួន​ចេញពី​អតីត​ប្រទេស​យូ​ហ្គោ​ស្លា​វី​កាលពី​ឆ្នាំ១៩៩២ ពោលគឺ​ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ​មក ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា នឹងត្រូវ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍ World Cup។ ក្រុម​ជម្រើស​ថ្មីថ្មោង​មួយ​នេះ ទទួលបាន​កំណត់ត្រា​យ៉ាង​ល្អ​នា​ការប្រកួត​ជម្រុះ​ក្នុងចំណោម១០ប្រកួត​របស់ខ្លួន ដោយ​ឈ្នះ៨ ស្មើ១ និង​ចាញ់ ១ ។



បើតាម​ចំណាត់ថ្នាក់ FIFA បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ស្ថិតនៅ​លេខ​រៀង​ទី២១ ។ ថ្វីត្បិតតែ​នេះ ជាការ​ចាប់ផ្តើម​ក្តី ប៉ុន្តែ​កីឡាករ​មួយចំនួន​នៃ​ក្រុម​ជម្រើសជាតិ​មួយ​នេះ កំពុង​សាង​ភាពល្បីល្បាញ​ខ្លាំង​នៅក្នុង​តំបន់​អឺរ៉ុប​ដែល​មិន​អាចមាន​អ្នកណា​មើលស្រាល​បាន​ដែល​ក្នុងនោះ​មានដូចជា ខ្សែប្រយុទ្ធ Edin Dzeko ខ្សែបម្រើ Maralem Pjanic ខ្សែបម្រើ Tino Susic និង​អ្នកចាំទី Asmir Begovic ជាដើម។ អតីត​កីឡាករឆ្នើមៗដែល​ចូលរួមចំណែក​កសាង​ភាព​រីកចម្រើន​វិស័យ​បាល់ទាត់​របស់​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា រួមមាន Vahid Halilhodic, Hasan Salihamidzic និង Safet Susic។

ឈុត​ជម្រើសជាតិ​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា

គ្រូបង្វឹក៖ លោក Safet Susic


អ្នកចាំទី
: Asmir Begovic (Stoke City), Asmir Avdukic (Borac Banja Luka), Jasmin Fejzic (VFR Aalen).

ខ្សែការពារ:
Emir Spahic (Bayer Leverkusen), Toni Sunjic (Zorya Lugansk), Sead Kolasinac (Schalke), Ognjen Vranjes (Elazigspor), Ermin Bicakcic (Eintracht Braunschweig), Muhamed Besic (Ferencvaros), Mensur Mujdza (Freiburg).

ខ្សែបម្រើ:
Miralem Pjanic (Roma), Izet Hajrovic (Galatasaray), Haris Medunjanin (Gaziantepspor), Senad Lulic (Lazio), Anel Hadzic (Sturm), Tino Susic (Hajduk), Sejad Salihovic (Hoffenheim), Zvjezdan Misimovic (Guizhour Renhe), Senijad Ibricic (Erciyesspor), Avdija Vrsaljevic (Hajduk).

ខ្សែប្រយុទ្ធ
: Vedad Ibisevic (VfB Stuttgart), Edin Dzeko (Manchester City), Edin Visca (Istanbul BB)៕



ទស្សនាវីដេអូ៖


© រក្សាសិទ្ធិដោយ thmeythmey.com